ពីនេះ ពីនោះ
ព័ត៍មានសុខភាព
​ឧស្សាហ៍​បាក់​ទឹកចិត្ត និង​តក់ស្លុត អាច​ដោយសារតែ​កង្វះ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ក្នុង​ខ្លួន​
19, Nov 2016 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​ការបាក់​ទឹកចិត្ត និង​ថប់​អារម្មណ៍​អាច​ព្យាបាល​បាន​ដោយ​ការប្រើ​ថ្នាំ​ប្រឆាំងនឹង​ការបាក់​ទឹកចិត្ត និង​ថប់​អារម្មណ៍ ប៉ុន្តែ​ផលវិបាក​រំខាន​របស់​ថ្នាំ​ទាំងនេះ​អាច​នឹង​កើតមាន​ដូចជា ងងុយគេង ចង្អោ ទល់លាមក ឬ​រាករូស វិលមុខ និង​អសមត្ថភាព​ផ្លូវភេទ​ជាដើម​។ ខណៈពេលដែល​ការបាក់​ទឹកចិត្ត​រ៉ាំរ៉ៃ និង​ការ​ថប់​អារម្មណ៍​ធ្ងន់ធ្ងរ​ខុសពី​ធម្ម​តាក​តម្រូវ​ឲ្យ​ប្រើ​ថ្នាំ និង​ការពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ចិត្តសាស្ត្រ​គឺជា​ការព្យាបាល​ដែល​មិនអាច​ចៀសផុត​នោះ ការពង្រឹង​របប​អាហារ និង​បន្ថែម​អាហារ​សម្បូរ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ក្នុង​អាហារ​អាចជា​វិធី​ដើម្បី​ព​ញ​យា​បាល​ជំងឺផ្លូវចិត្ត​ទាំងនេះ​បាន​។​



​ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Neuropharmacology កាលពី​ឆ្នាំ​២០១២ បាន​គាំទ្រ​ថា ការ​កង្វះ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​អាច​បណ្តាល​ឲ្យ​ថប់​អារម្មណ៍​បាន​។ ក្រៅពីនេះ ការ​កង្វះ​ម៉ាញ៉េ​ស្យូ​ម​ក៏​អាច​បណ្តាល​ឲ្យ​បាក់​ទឹកចិត្ត និង​ថប់​អារម្មណ៍​បានដែរ​។ ចំពោះ​អាហារ​សម្បូរ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​នោះ​មានដូចជា ផ្លែ​ចេក គ្រាប់ល្ង សូកូឡា​ខ្មៅ សណ្តែកសៀង និង​បន្លែ​ពណ៌​បៃតង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com