រូបត្លុក
វ័យ​កាន់តែ​ចាស់ កាន់តែ​គ្មាន​សង្ឃឹម​
19, Nov 2016 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ របប​ខ្មែរក្រហម​បាន​បន្សល់ ក្មេង​កំព្រា ស្ត្រី​មេម៉ាយ ចាស់ជរា និង​ជនពិកា​ជាច្រើន​ឲ្យ​រស់នៅ​តែលតោល​​គ្មាន​ញាតិសណ្តាន និង​កូនចៅ​ថែរក្សា​។ មនុស្ស​ចាស់​ដែល​គ្មាន​ទីពឹង​មួយចំនួន ក៏បាន​ទៅ​ស្នាក់អាស្រ័យ និង​ពឹងផ្អែក​ទាំងស្រុង​លើ​ព្រះសង្ឃ​ក្នុង​ទីវ​ត្ត​អារាម​ដើម្បី​រស់​។ ឯ​មនុស្ស​ចាស់​មួយចំនួនទៀត ក៏​ប្រឹង​រស់​យ៉ាង​ត្រដាបត្រដួស​ដោយ​ខ្លួនឯង​។ ពួកគាត់​ស្វែងរក​អាហារ​ទទួលទាន​មួយថ្ងៃ​សម្រាប់​រស់​មួយថ្ងៃ​ប៉ុណ្ណោះ​។ ជាទូទៅ ពួកគាត់​រស់នៅ​ដោយ​គ្មាន​ក្តីសង្ឃឹម​អ្វី​ទាំងអស់ និង​រស់នៅ​រង់ចាំតែ​ថ្ងៃ​ផុត​អាយុ​ប៉ុណ្ណោះ​៕




© រក្សាសិទ្ធិដោយ thmeythmey.com