ពីនេះ ពីនោះ
ខ្វែកត្រោក គឺជា​បក្សី​ដែល​ហើរ​លឿន​
20, Nov 2016 , 9:30 am        
រូបភាព
ដោយ: ថ្មីៗ
​ខ្វែកត្រោក គឺជា​ប្រភេទ​បក្សី​មួយ​ប្រភេទ ដែល​នៅពេល​ពេញវ័យ មាន​ចំពុះ​វែង​ត្រង់ មាន​ឆ្នូត​ខ្មៅ​កាត់​តាម​ភ្នែក ព្រមទាំង​មាន​ចិញ្ចើម​ស​ធំ​វែង​។ បន្ថែម​ពីនេះ បក្សី​នេះ​មាន​ដងខ្លួន​ពណ៌​ចម្រុះ​លាយ​ត្នោត​ចាស់ លឿង និង​ស​។ ចំណែក​ពោះ និង​គម្រប​ក្រោម​កន្ទុយ​ពណ៌​ស ឆ្នូត​គែម​ក្រោម​នៃ​ស្លាប​ពណ៌​ស កន្ទុយ​ឆ្លាស់​ក្រៅ​ពណ៌​ស និង​លើ​កន្ទុយ​ត្នោត​។



​ដោយឡែក សម្រាប់​ទីជម្រក បក្សី​នេះ​ច្រើន​រស់នៅ​តាម​តំបន់​វាលភក់​មាន​រុក្ខជាតិ​តិច និង​វាលស្រែ​។ ក្នុង​លក្ខណៈ​ជីវសាស្ត្រ ខ្វែកត្រោក គឺជា​បក្សី​ដែល​ហើរ​មាន​ល្បឿន​លឿន ហើយក៏​ជា​ប្រភេទ​បក្សី​ហើយ​ឆ្លងកាត់ និង​មាន​គ្រប់​ទីកន្លែង​៕

​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 ​បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com