ពីនេះ ពីនោះ
ព័ត៍មានសុខភាព
​គួរ​លាបម្សៅ ឲ្យ​កូន​ទើបនឹង​កើត​ទេ​? វា​មាន​សុវត្ថិភាព​ទេ​?
20, Nov 2016 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​ម្តាយ​ភាគច្រើន ចូលចិត្ត​លាបម្សៅ និង​ឡេ​ឲ្យ​កូន​ទើបនឹង​កើត បន្ទាប់ពី​ជ្រុះ​ផ្ចិត​រួច​។ ថា​តើ​វា​មាន​សុវត្ថិភាព​ដែរឬទេ​? តើ​កូនក្មេង​ត្រូវការ​ម្សៅ​ដែរឬទេ​? បើ​ចង់ដឹង​ច្បាស់ សូម​អាន​ការណែនាំ​ខាងក្រោម​នេះ​។​



​ជាការ​ពិត ស្បែក​កូនក្មេង​ទើបនឹង​កើត មិនត្រូវ​ការ​ឡេ ឬ​ម្សៅ​ឡើយ យ៉ាងណាមិញ អ្នក​ម្តាយ​អាច​ប្រើ​បាន ប៉ុន្តែ ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យ​មែនទែន​។​

​ទោះបីជា​មិនមាន​ភ​ស្ត​តាង ឬ​ការបញ្ជាក់​ច្បាស់​ក្តី ប៉ុន្តែ ម្សៅ​អាច​ប៉ះពាល់​សុខភាព និង​ស្បែក​របស់​ទារក​។​

​គុណវិបត្តិ និង​គ្រោះថ្នាក់​ខ្លាំង​បំផុត​របស់​ម្សៅ គឺ​កា​រអា​លែ​ក​ស៊ី ទៅនឹង​សារធាតុ​ផ្សំ​របស់​ម្សៅ ដូច្នេះ បើ​អ្នក​ម្តាយ​ចង់​ប្រើប្រាស់​ម្សៅ សូម​ធ្វើតេស្ត​លើ​ស្បែ​កកូន​បន្តិច​សិន មុននឹង​លាប​លើ​ខ្លួន​របស់គេ​។​

​ម្សៅ​មួយចំនួន ដែលមាន​តម្លៃ និង​គ្មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ ពិតជា​គ្រោះថ្នាក់​ខ្លាំងណាស់ ចំពោះ​ទារក ដូច្នេះ ចូរ​ប្រុងប្រយ័ត្ន និង​ជ្រើសរើស​ផលិតផល​ដែល​អ្នក​អាច​ទុកចិត្តបាន​។​

​ប្រការ​ដែល​ល្អ​បំផុត គឺ​អ្នក​គួរតែ​សាកសួរ​យោបល់​គ្រូពេទ្យ ថា​តើ​កូន​របស់​អ្នក អាច​ប្រើ​ម្សៅ​បាន​ដែរឬទេ​? ហើយ​ថា​តើ​ម៉ា​កណា ដែល​ល្អ​បំផុត​នោះ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com