ពីនេះ ពីនោះ
ព័ត៍មានសុខភាព
​អាហារ​ជំរុញ​ដល់​ការ​លូត​កម្ពស់ ចង់ដឹង​គួរតែ​អាន​!!!
20, Nov 2016 , 12:30 pm        
រូបភាព
ដោយ: ថ្មីៗ
​បញ្ហា​កម្ពស់​គឺជា​រឿង​ដែល​ប្រជាជន​ខ្មែរ​យើង​តែងតែ​ចង់បាន​នោះ​គឺ ខ្ពស់​សមសួន ព្រោះ​កាលណា​មនុស្ស​មាន​កម្ពស់​ខ្ពស់ វា​នឹង​បង្កើន​ទំនុកចិត្ត​លើ​ខ្លួនឯង​កាន់តែខ្លាំង​។ យ៉ាងណាមិញ អ្នក​ដែលមាន​កម្ពស់​ទាបៗ ច្រើន​តែមាន​អារម្មណ៍​ខ្លួនឯង​ធ្វើ​អ្វីៗ​ក៏ដោយ​គឺ​មិន​ដល់​គេ​អ្នក​ខ្ពស់ៗ​ឡើយ​។ មាន​កត្តា​ច្រើនណាស់​ដែលជា​ហេតុ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​លូត​កម្ពស់​យើង​ដូចជា ហ្សែ​ន ការហាត់​ប្រាណ និង​ប្រភេទ​អាហារ​ដែល​យើង​ញ៉ាំ​តែម្តង​។ ខាងក្រោម​នេះ​ខ្ញុំ​សូម​ណែនាំ​នូវ​អាហារ​មួយចំនួន ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជួយ​ជំរុញ​ដល់​ការ​លូត​កម្ពស់​របស់​ម​នុស្ស​យើង​៖



- អាហារ​ធ្វើ​ពី​ទឹកដោះគោ ព្រោះ​វា​សម្បូរ​ជាតិ​កាលស្យូម​

- សាច់មាន់​ក៏​ជួយ​ឲ្យ​លូត​កម្ពស់​បានដែរ​ទោះបីជា​អ្នក​អាយុ ២៥​ឆ្នាំ​ហើយក៏​ដោយ​។ យក​ល្អ​គួរតែ​ញ៉ាំ​សាច់មាន់​យ៉ាងហោចណាស់ ៥០​ក្រាម​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ឃើញ​លទ្ធផល​វិជ្ជមាន​

-  ប្រភព​ប្រូតេអ៊ីន​មួយ​ផ្សេងទៀត​គឺ​ស៊ុត ហើយ​វា​ក៏​ជួយ​ជំរុញ​ដល់​ការ​លូត​កម្ពស់​ដែរ ជាពិសេស​ស៊ុត​ផ្នែក​ពណ៌​តែម្តង​។ ចូរ​ញ៉ាំ​ស៊ុត ៣ ទៅ​៦​គ្រាប់​ក្នុង​មួយថ្ងៃ​បើសិនជា​ចង់​លូត​កម្ពស់​កាន់តែខ្លាំង​

-  ផ្លែ​ចេក​អាច​ផ្តល់នូវ​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ច្រើនណាស់ ហើយ​ផ្នែក​មួយ​នៃ​ប្រយោជន៍​ទាំងនោះ​គឺ​ធ្វើ​ឲ្យ​លូត​កម្ពស់​តែម្តង ព្រោះតែ​វា​មាន​ជាតិ​ម៉​ង​ហ្គា​ណាស កាលស្យូម ប៉ូ​តា​ស្យូ​ម និង​ប្រូ​បាយ​អូ​ទិច​ខ្ពស់​

-  សណ្តែកសៀង​ត្រូវបាន​គេ​ស្គាល់​ថា​មាន​ប្រូតេអ៊ីន​ខ្ពស់ ដែល​ជួយ​ពង្រឹង​ដល់​ជាលិកា និង​ការលូតលាស់​របស់​ឆ្អឹង​។ ការ​ញ៉ាំ​សណ្តែកសៀង ៥០​ក្រាម​ក្នុង​មួយថ្ងៃ​នឹង​ជួយ​ដល់​ការ​លូត​កម្ពស់​បាន​

-  ត្រី​ដូចជា សាល​ម៉ុង សា​ឌី​ន និង​ធូ​ណា គឺ​ផ្ទុក​ទៅដោយ​វីតាមីន D ដែល​ដើរតួនាទី​ដ៏​សំខាន់​ក្នុងការ​លូតលាស់​ឆ្អឹង​។ វីតាមីន D ជួយ​ដល់​ការ​បឺត​ស្រូប​ជាតិ​កាលស្យូម​ពី​ចំណីអាហារ​។ ប្រូតេអ៊ីន​របស់​ត្រី​អាចជួយ​ពង្រឹង និង​អភិ​វ​ឌ្ឈ​ន៍​ឆ្អឹង និង​សាច់ដុំ​។​

​តាមរយៈ​ការបន្ថែម​អាហារ​ទាំងអស់នេះ​ទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ អ្នកនឹង​អាច​ពង្រឹង​ដល់​សុខភាព​ឆ្អឹង សាច់ដុំ​កាន់តែ​ខ្លាំងក្លា ព្រមទាំង​មាន​សុខភាព​ល្អ​និង​លូត​កម្ពស់​បាន​បន្ថែមទៀត​ផង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com