ពីនេះ ពីនោះ
ជម្ងឺ​, ទូរស័ព្ទ សរសេរ​ដូច្នេះ គឺ​ខុស
22, Nov 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​មហាជន​មួយចំនួន​តែងតែ​សរសេរ​ពាក្យ ជម្ងឺ ជា​ព្យាង្គ​តម្រួត ជំនួស​ពាក្យ ជំងឺ​។ តាមពិត ពាក្យ​នេះ មិនមាន​ព្យាង្គ​តម្រួត​ទេ​។ ពាក្យ​ដែល​សរសេរ​ត្រឹមត្រូវ គឺ ជំងឺ​។



​ពាក្យ​ទូរ​សព្ទ​នេះ ក៏ត្រូវ​បាន​គេ​សរសេរ​ច្រឡំ​ច្រើន​ដែរ​។ សរសេរ​ច្រឡំ​រហូតដល់​ទៅ​ពាក្យ​សរសេរ​ខុស ក្លាយទៅជា​ពាក្យ​ត្រឹមត្រូវ​ទៅវិញ​។ នៅក្នុង​វចនានុក្រម​សម្តេច​សង្ឃ​ជួន​ណាត ពាក្យ​ទូរ​សព្ទ ត្រូវបាន​គេ​សរសរ​យ៉ាង​ដូច្នេះ​«​ទូរ​សព្ទ​»​។  ទូរ​សព្ទ មានន័យថា ប្រដាប់​សម្រាប់​និយាយ​បញ្ជូន​សំឡេង​ឆ្លងឆ្លើយ​នៅ​កាន់​ទី​ឆ្ងាយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com