ពីនេះ ពីនោះ
កំណាព្យ៖ ហេតុអ្វី​កុមារី​នៅតែ​ជួប​គ្រោះ​?
22, Nov 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​កំណាព្យ​បទ ព្រហ្មគីតិ​

-​ស្រុក​យើង​មាន​កុមារ​ ​រង​ហិង្សា​ទាំង​ក្មេងខ្ចី​
​ពិសេស​កុមារី​ ​ជន​អប្រិយ​បង្ខំ​កាយ​។​


 
-​មាន​ខ្លះ​ជាប់សាច់​ញាតិ​ ​អ្នកខ្លះ​ទៀត​ផ្ទះ​មិន​ឆ្ងាយ​
​លួងលោម​ឲ្យ​លុយ​ចាយ​ ​ចាស់​ញ័រ​កាយ​មិន​ណាយ​កាម​។​
 
-​ក្មេង​ខ្លះ​គេ​គម្រាម​ ​ទ្រាំ​ហូរឈាម​យំរហាម​
​ខ្លះ​ខ្លាច​ជន​ល្មោភកាម​ ​សម្លាប់​តាម​ការ​កំហែង​។​
 
-​ខ្លះ​ត្រូវគេ​បិទមាត់​ ​មាន​ខ្លះ​ភ្លាត់​ស្លាប់​ជាក់ស្តែង​
​តាម​ព្រៃ​ព្រែក​គុម្ព​ត្រែង​ ​ក្មេង​ខ្លះ​លែង​ហ៊ាន​ទៅ​រៀន​។​
 
-​ដើមចម​នៃ​បញ្ហា​ ​ព្រោះតែ​ស្រា​និង​គ្រឿងញៀន​
​ហូរ​ចូល​គ្រប់​កោះ​កៀន​ ​រឿង​សិច​មាន​មើល​តាម​ចង់​។​
 
-​អ្នកធ្វើ​មិន​ខ្លាច​ច្បាប់​ ​ប៉ូលីស​ចាប់​អាង​លុយ​បង់​
​ហ៊ាន​ធ្វើតាម​ចំណង់​ ​ខ្លះ​អួត​ត្រង់​អាងខ្នង​ធំ​៕
 
​និពន្ធ​ដោយ​ប៉ាកកា​ខ្មៅ​!
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com