ពីនេះ ពីនោះ
ពិពិធ​កម្ម​សេដ្ឋកិច្ច មានន័យ ដូចម្តេច​?
23, Nov 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ ពិពិធ​កម្ម នេះ គឺជា​ពាក្យ​ដែល​មិនមែន​មហាជន​ទូទៅ​ត្រូវ​មក​យក​ប្រើ​ជា​រៀងរាល់ថ្ងៃ​នោះទេ​។ តាមពិត វា​ជា​ពាក្យ​បច្ចេកទេស​បន្តិច​។ នៅក្នុង​ចំណោម​អ្នកសេដ្ឋកិច្ច គេ​ប្រើប្រាស់​ច្រើន​គួរសម​ដែរ​។ គេ​ច្រើន​និយាយថា គួរ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ចកម្ពុជា​។ ឃ្លា​នេះ មានន័យថា គួរ​ពង្រីក​សកម្មភាព​សេដ្ឋកិច្ច​ខ្មែរ​ឲ្យ​បាន​កាន់តែច្រើន ឲ្យ​សម្បូរបែប ក្នុងន័យ​ធ្វើ​យ៉ាងដូចម្តេច ឲ្យ​មាន​កំណើនសេដ្ឋកិច្ច​ជា​និរន្តរ៍ ពោលគឺ​កម្ពុជា មិនគួរ​ពឹង​ផ្អែកលើ​វិស័យសេដ្ឋកិច្ច​ដដែលៗ​នោះទេ​។ ពាក្យ ពិពិធ មានន័យថា ច្រើនយ៉ាង ច្រើនបែប ផ្សេងៗ​គ្នា​។ ពាក្យ​នេះ មានន័យ​ជា​ភាសា​អង់គ្លេស Diversify៕




© រក្សាសិទ្ធិដោយ thmeythmey.com