ពីនេះ ពីនោះ
ពាក្យ​ទាំងបី​នេះ​«​រម្លឹក​, រំលឹក និង រំឭក​» គឺ​ត្រឹមត្រូវ​ដូចគ្នា​
23, Nov 2016 , 1:30 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សាធារណជន​មួយចំនួន លោក​យល់ថា ពាក្យ​«​រម្លឹក​, រំលឹក និង រំឭក​» អាច​សរសេរ​បានតែ​មួយ​របៀប ខ្លះ​ថា​បានតែ​ពីរ ប៉ុន្តែ​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត គឺអាច​សរសេរ​បាន​ទាំងបី ហើយ​ត្រឹមត្រូវ​ដូចគ្នា​។ វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពាក្យ​ទាំងនេះ​ដូចខាងក្រោម​៖


 
​ពាក្យ​«​រម្លឹក​, រំលឹក និង រំឭក​» មាន​ថ្នាក់​ពាក្យ​ជា​កិរិយាសព្ទ មានន័យថា ធ្វើ​ឲ្យ​រឭក​ឃើញ គឺ​ឲ្យ​នឹកឃើញ​, ឲ្យ​ភ្ញាក់ស្មារតី​, ឲ្យ​ចាំ​ឡើងវិញ​។ ឧទាហរណ៍​៖ រម្លឹកស្មារតី​, រំលឹក​គ្នា​, រំឭក​មេរៀន​។​

​និយាយ​រួម​ពាក្យ​ទាំងបី​នេះ គឺអាច​សរសេរ​ជំនួស​គ្នា បាន ដោយ​មិន​នាំ​ឲ្យ​មានការ​ខុសគ្នា​ផ្នែក​អត្ថន័យ​នៅក្នុង​បរិបទ​ប្រើប្រាស់​ឡើយ​។

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​


Tag:
 ​ភាសា​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com