អន្តរជាតិ
​ផ្លែ​ល្ពៅ របស់​ប្រជាកសិករ​ខ្មែរ​ ​មាន​វត្តមាន​លក់​នៅក្នុង​ផាក​កាហ្វេ​ទាំង​១០​សាខា​
23, Nov 2016 , 2:27 pm        
រូបភាព
​ដើម្បី​លើក កម្ពស់​ការយកចិត្តទុកដាក់​លើ​ការប្រើប្រាស់​ផលិតផល​ក្នុងស្រុក ផាក​កាហ្វេ​បានសម្រេច​ចិត្ត​ប្រកា​សលក់​ភេសជ្ជៈ​ថ្មី គឺ “​ល្ពៅ​ក្រឡុក​”  "PUMPKIN SMOOTHIES" ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ដែល​ផ្សំ​ឡើង​ពី​ផ្លែ​ល្ពៅ​ល្អៗ របស់​ប្រជាកសិករ​ខ្មែរ​យើង​។​



​ផាក​កាហ្វេ​ត្រូវបាន​អតិថិជន​ស្គាល់​ថា​ជា​ភោជនីយដ្ឋាន​ក្នុងស្រុក​ដែលមាន​អាយុ​ការ​ក្នុង​វិស័យនេះ​ជាង​មួយ​ទស្ស​វតន៍​ទៅហើយ ដោយ​បំរើ​អាហារ​ប្រភេទ​ខ្មែរ និង​គ្មាន​ប៊ីចេង​។ លើសពីនេះ​ទៀត​រាល់​គ្រឿងផ្សំ​វត្ថុធាតុដើម​ទាំងអស់​ជាង​៩០%​ដែល​ប្រើប្រាស់​សម្រាប់ធ្វើ​ម្ហូបអាហារ​ក្នុង​ភោជនីយដ្ឋាន​នេះ​សុទ្ធតែជា​ផលិតផល​ដែល​ផលិតឡើង​ក្នុងស្រុក​។​

​ដោយ​ក្រ​ឡែក​ឃើញ​ពី​ផល​ពិបាក​របស់​ប្រជាកសិករ​ខ្មែរ​ក្នុងការ​បញ្ចេញ​លក់​ផលិតផល​ល្ពៅ​ថ្មីៗ​នេះ ផាក​កាហ្វេ​បានសម្រេច ចិត្ត​ប្រកា​សលក់​ភេសជ្ជៈ​ថ្មី គឺ “​ល្ពៅ​ក្រឡុក​”  "PUMPKIN SMOOTHIES​។ ផាក​កាហ្វេ​សង្ឃឹមថា​ភោជនីយដ្ឋាន​ដ៏ទៃទៀត​អាច​ពិចារណា​លើ​ការលក់​ផលិតផល​ដែល​ធ្វើឡើង​ពី​ផ្លែ​ល្ពៅ​នេះ​ដើម្បី​ចូលរួម​បន្ថែមទៀត​ជួយ​ដល់​ប្រជាកសិករ​យើង​។​

​ផាក​ហ្វេ​សូម​លើកយក​អំពី​អត្ថប្រយោជន៍​របស់​ផ្លែ​ល្ពៅ ដែលជា​បន្លែ​ធម្មជាតិ​ដ៏​ល្អ​មួយ​ប្រភេទ គេ​អាច​យក​ផ្លែ​ល្ពៅ​ទៅ​កែច្នៃ​ជា ម្ហូប​បែប​សម្ល​, ឆា​, បង្អែម​, នំ ជាដើម ពីព្រោះ​វា​មានវី​តា​មិនល្អៗ សម្រាប់​សុខភាព​ជាច្រើន ដូច​ខាង​ក្រោយនេះ​គឺជា​អត្ថប្រយោជន៍​របស់​ផ្លែ​ល្ពៅ ៖

- បង្កើន​សុខភាព​ភ្នែក
- បង្កើន​ភាព​សុំា​នៃ​សារពាង្គកាយ​ប្រឆាំង​និង​មេរោគ
- ជួយ​សម្រួល​ប្រព​ន្ធ័​រំលាយ​អាហារ
- រក្សា​ទំងន់
- ធ្វើអោយ​សម្រស់​ក្មេង​ជាង​វ័យ
- កាន់​បន្ថយ​ការ​រលាក​នៃ​សរីរាង្គ
- រក្សា​ទារក​ក្នុង​ផ្ទៃ​ម្តាយ​អោយមាន​សុខភាព​ល្អ ។​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com