ពីនេះ ពីនោះ
តើ​ការ​និយាយថា «​រូប​បដិមាករ​» ត្រូវ ឬមួយ​ក៏​ខុស​?
24, Nov 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មនុស្ស​ភាគច្រើន​តែងតែ​និយាយថា «​រូប​បដិមាករ​» នៅពេលដែល​ឃើញ​រូបសំណាក​ណាមួយ​ជាដើម​។ ប៉ុន្តែ​ការនិយាយ​បែប​ទំនង​មិន​ត្រឹមត្រូវ​នោះទេ ព្រោះ​ដោយសារ ពាក្យ​«​បដិមាករ​» មាន​អត្ថន័យ​សំដៅលើ​មនុស្ស មិនមែន​រូបសំណាក​។ ផ្អែក​តាម​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត សាធារណជន​ត្រូវ​ស្វែងយល់​ពី​អត្ថន័យ​រវាង​ពាក្យ​ថា «​បដិមា​» និង​ពាក្យ​ថា «​បដិមាករ​»​។



​ពាក្យ​«​បដិមា​»​មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា រូប​ប្រៀប​, រូបសំណាក​, រូប​ជា​តំណាងៈ ព្រះ​បដិមា ឬ​ព្រះ​ពុទ្ធបដិមា​(​ព្រះ​ពុទ្ធរូប​) ជាដើម​។ ដោយឡែក​ពាក្យ «​បដិមាករ​» មាន​ថ្នាក់​ពាក្យ​ជានា​ម​ដូចគ្នា មានន័យថា អ្នកធ្វើ​រូប​ប្រៀប​, ជាង​ធ្វើ​រូប​ប្រៀប ឬ​អាច​និយាយ​ឲ្យ​សាមញ្ញ ជាង​ធ្វើ​រូប​បដិមា ឬ​រូបសំណាក​។

​ដកស្រង់​ពី​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត​


Tag:
 ​ភាសា​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com