ពីនេះ ពីនោះ
អាកប្បកិរិយា​ឆ្គាំឆ្គង​របស់​សិស្ស ដែល​តែងតែ​កើតមាន​
24, Nov 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អាកប្បកិរិយា​ឆ្គាំឆ្គង​របស់​សិស្ស​នៅក្នុង​ថ្នាក់រៀន អាចមាន​កម្រិតធ្ងន់ និង​ស្រាល​។ ជួន កាល​ភាពឆ្គាំឆ្គង​នេះ អាច​បណ្ដាលមកពី​បញ្ហា​ពី​ខាងក្រៅ​ថ្នាក់ ហើយ​រាលដាល​ចូលក្នុង​ថ្នាក់រៀន​។ ប្រភេទ​នៃ​ភាពឆ្គាំឆ្គង​របស់​សិស្ស​ទាំង​នោះ​រួមមាន​ដូចជា​៖



១/. អំពើហិង្សា​ទាំង​កំរោល​៖ គឺជា​ប្រភេទ​សិស្ស ចចេស រឹងរូស មានះ មិន​ស្ដាប់​គ្រូ នាយក​សាលា ឬ​ឪពុកម្ដាយ​

២/. អំពើ​អសីលធម៌​៖ សិស្ស​ចេះ​បោកប្រាស កុហក ឬ​លួច​

៣/. ភាព​រឹងទទឹង​៖ ប្រភេទ​សិស្ស​មិន​ធ្វើ​កិច្ច​ការដែល​គ្រូ​ដាក់​ឲ្យ​

៤/. ការរំខាន​ថ្នាក់រៀន​៖ ប្រភេទ​សិស្ស​ដើរ​ពាសពេញ​ថ្នាក់រៀន ឡូឡា​គ្មាន​សណ្ដាប់ធ្នាប់​

៥/. ភាព​ល្ងីល្ងើ​៖ ប្រភេទ​សិស្ស​និយាយ​ឡិ​បឡប់ មមើមមាយ​

​ប្រភេទ​អាកប្បកិរិយា​ឆ្គាំឆ្គង​ទាំងនេះហើយ ដែល​តែងតែ​បង្ក​ឲ្យ​មាន​ភាពបរាជ័យ​ក្នុងការ​ធ្វើកំណែទម្រង់​គុណភាព​អប់រំ ហើយក៏​ជា​បញ្ហា​ប្រឈម​សំខាន់ៗ​ចំពោះ​គ្រូបង្រៀន​គ្រប់ៗ​រូប​ផងដែរ​។



© រក្សាសិទ្ធិដោយ thmeythmey.com