ពីនេះ ពីនោះ
គ្មានទេ​ពាក្យ​«​ហឹ​ង្សា និង តំរូវ »​ក្នុង​វចនានុក្រម​ខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត​
25, Nov 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អត្ថបទ​សំណេរ​ជាច្រើន​តែងតែ​សរសេរថា​«​ហឹ​ង្សា និង តំរូវ » ដែល​ពាក្យ​ទាំងនេះ វចនានុក្រម​ខ្មែរ​សម្ដេចព្រះសង្ឃរាជ ជួន ណាត មិនមាន​សរសេរ​ឡើយ​។ បើសិនជា​វចនានុក្រម​ពុំមាន​សរសេរ នោះ​ក៏​មានន័យថា ការសរសេរ​បែបនេះ​ក៏​មិន​ត្រឹមត្រូវ​នោះដែរ​។ ពាក្យ​ដែល​ត្រឹមត្រូវ គឺ​ត្រូវ​សរសេរ​« ហិង្សា និង តម្រូវ » ទើប​មាន​ក្នុង​វចនានុក្រម​ខ្មែរ​។



​ពាក្យ​«​ហិង្សា​» មាន​ថ្នាក់​ពាក្យ​នាម មានន័យថា ការ​បៀតបៀន​, ការ​ពាធា​, ការធ្វើ​អាក្រក់​រកគ្នា​, ការធ្វើ​ទុក្ខ​គ្នា​។ ឧទាហរណ៍​៖ មនុស្ស​ត្រូវ​កុំ​ឲ្យ​មាន​ហិង្សា​រកគ្នា​។ ពាក្យ​នេះ វចនានុក្រម​បាន​បញ្ជាក់ថា សរសេរ ជា​«​ហឹសា​» ក៏បាន​។

​ពាក្យ​«​តម្រូវ​» មាន​ថ្នាក់​ពាក្យ​ជា​កិរិយាសព្ទ មានន័យថា ធ្វើ​ឲ្យ​ត្រូវ​, ចែក​មុខ​, ទុកដាក់​មុខងារ​។ ឧទាហរណ៍​៖ តម្រូវ​ឲ្យ​ធ្វើ​ការងារ​, កែតម្រូវ​ឯកសារ​...​។​

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​


Tag:
 ​ភាសា​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com