ពីនេះ ពីនោះ
បើ​ស្រឡាញ់​ឆ្កែ​អ្នក ហេតុអ្វី​មិន​គិតគូរ​រឿង​អាចម៍ឆ្កែ​របស់​អ្នកផង​?
26, Nov 2016 , 9:00 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការចិញ្ចឹម​សត្វ​ឆ្កែ​នៅតាម​ទីជនបទ​ស្រុកស្រែ​ចម្ការ​ហាក់​ពុំ​សូវ​មាន​បញ្ហា​កើតឡើង​ចំពោះ​ការ​ជុះអាចម៍​របស់​វា​ទេ​។ ប៉ុន្តែ នៅក្នុង​ទីក្រុង វា​គឺ​រឿង​ស្មុគស្មាញ​ផ្ទុយស្រឡះ​ពី​ជនបទ​។



អ្នក​ស្រឡាញ់​សត្វ​ឆ្កែ​មួយចំនួន​នៅក្នុង​ទីក្រុង ដែលជា​ទូទៅ ពួកគាត់​ចិញ្ចឹម​នៅតាម​ផ្ទះល្វែង រួច​លែង​ឲ្យ​ចេញទៅ​ក្រៅ​ផ្ទះ​រក​កន្លែង​ជុះ​ដោយ​ខ្លួន​វា ឬក៏​ដឹក​បណ្តើរ​ទៅ​ទីសាធារណៈ​ដូចជា​សួនច្បារ​ជាដើម ហ្នឹងហើយ​ជា​បញ្ហា​។ ឆ្កែ​ភាគច្រើន​ចេញទៅ​ជុះអាចម៍​នៅមុខ​ផ្ទះ​អ្នកជិតខាង​។ រឿង​អាចម៍ឆ្កែ​នេះ បង្កបញ្ហា​ច្រើន​គួរសម​។ ពេលខ្លះ ជម្លោះ និង​ការ​ថ្នាំងថ្នាក់​រវាង​អ្នកជិតខាង​កើតឡើង​ដោយសារតែ​អាចម៍ឆ្កែ ហើយ​ពេលខ្លះ ក៏មាន​សំណួរ​ចោទសួរ​ឡើង​ថា បើ​អ្នក​ស្រឡាញ់​ឆ្កែ​អ្នក ហេតុអ្វី​មិន​ស្រឡាញ់​អាចម៍ឆ្កែ​របស់​អ្នកផង​?


© រក្សាសិទ្ធិដោយ thmeythmey.com