ព័ត៍មានសុខភាព
សុខភាព៖ ៦ យ៉ាង​ដែល​ស្ត្រី​គ្រប់រូប ចង់​ឲ្យ​បុរស​បន្តធ្វើ​ទៀត​ក្រោយពី​រួមភេទ​រួច​
26, Nov 2016 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
មានរឿង​តិចតួច​ណាស់​ដែល​អ្នក​ចង់​ធ្វើ​មុនពេល​ចាប់ផ្តើម​សមរភូមិ​ក្តៅ​សាច់​នៅលើ​គ្រែ​។ ហើយ​បើសិនជា​អ្នក​បាន​ឈានដល់​ចំណុចកំពូល​ជាមួយ​នាង​ហើយ នាង​ពិតជា​ស័ក្តិសម​នឹង​ទទួលបាន​សកម្មភាព​ថ្នាក់ថ្នម​បន្ថែមទៀត​ណាស់​ទោះបីជា​សកម្ម​ក្តៅ​សាច់​នោះ​ចប់សព្វគ្រប់​ហើយក៏​ដោយ​។​


​បើសិនជា​អ្នក​មិនមែន​គ្រាន់តែ​ជួបគ្នា​មួយ​ភ្លែត​និយាយ​ត្រូវ​គ្នា​ដើម្បី​ឡើង​គ្រែ​មួយពេល​នោះទេ ការបន្ត​សកម្មភាព​ប្រកបដោយ​ភាព​រ៉ូ​ម៉ែន​តិច​ទៀត​គួរតែ​បន្ត​ទោះបីជា​ក្រោយពេល​ឈានដល់​ចំណុចកំពូល​ហើយក៏​ដោយ​។​

ដើម្បី​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​កាន់តែ​ពិសេស និង​ចំណងស្នេហា​កាន់តែ​រឹងមាំ​នោះ ខ្ញុំ​សូម​ណែនាំ​នូវ​រឿង​មួយចំនួន​តូច​ដែល​អ្នក​ត្រូវតែ​ធ្វើ​ចំពោះ​នាង​ក្រោយពី​រួមភេទ​រួច​៖

•    បន្ត​ថ្នាក់ថ្នម​នាង តាមរយៈ​ប្រើ​ម្រាមដៃ​លេង​សក់​ក្បាល​នាង​ជាដើម​
•    និយាយ​ខ្សឹបៗ​ដាក់​ត្រចៀក​នាង អំពី​ការសរសើរ​ចំពោះ​រាងកាយ និង​សកម្មភាព​ដ៏​អស្ចារ្យ​របស់​នាង​តែម្តង​
•    សួរ​នាង​ថា អ្វីៗ​គឺ​មិន​អី​ទេ​ឬ​? ដើម្បី​ឲ្យ​នាង​មាន​អារម្មណ៍​ថា​មាន​ទំនុកចិត្ត​គ្រប់គ្រាន់​
•    ជួយ​សម្អាត​រាងកាយ​នាង​ផង ជាពិសេស​ជូន​នាង​ទៅ​បន្ទប់ទឹក និង​ប្រើ​កន្សែង​ជួយ​ជូត​
•    បន្ត​គេង​ជាមួយ​នាង​មួយសន្ទុះ​ធំ ព្រោះ​វា​ក៏​ជា​សកម្មភាព​ប្រកបដោយ​ភាព​រ៉ូ​ម៉ែន​ទិច​ខ្លាំង​ណាស់ដែរ​៕

​ផ្តល់​សិទ្ធិ​ដោយ www.health.com.kh​


© រក្សាសិទ្ធិដោយ thmeythmey.com