ពីនេះ ពីនោះ
អ្នកមាន​មិនដឹង​ហូប​អី អ្នកក្រ​ក្រី​មិន​ដឹងបាន​អី​ហូប​?
26, Nov 2016 , 4:17 pm        
រូបភាព
ដោយ: ថ្មីៗ
អ្នកមាន​មិនដឹង​ហូប​អី អ្នកក្រ​ក្រី​មិន​ដឹងបាន​អី​ហូប​?

​កំណាព្យ​បទ៖ សត្វ​កាងស្លាប (និពន្ធ​ដោយ​ប៉ាកកា​ខ្មៅ​!)


​- ហូប​អ្វី អ្វី​ហូប​មិនត្រូវ​មាត់​
​ខ្លាច​ធាត់ ធាត់​ខ្លាច​ខ្លួន​ចុក​ខ្លាញ់​
​ហូប​អ្វី អ្វី​ហូប​ក៏​មិន​ឆ្ងាញ់​
​គិត​កាញ់ កាញ់​គិត​ពិតជា​យ៉ាប់​។​

- ​អ្នកមាន មាន​អ្នក​ត្អូញ​បែប​ហ្នឹង​
​តាម​ដឹង ដឹង​តាម​អ្នកមាន​ប្រាប់​
​មាន​ហូប ហូប​មាន​គេ​ធ្វើ​ស្រាប់​
​ត្រង់​យ៉ាប់ យ៉ាប់​ត្រង់​មាត់​មិនត្រូវ​។​

- ​បាន​អ្វី អ្វី​បាន​ហូប​ពេញ​ពោះ​
​បាន​រស់ រស់​បាន​គ្រា​ឥឡូវ​
​គ្រាន់តែ តែ​គ្រាន់​កូន​ហៅ​ឪ​
​មិន​ប៉ូវ ប៉ូវ​មិនបាន​មិន​អី​។​

- ​ហូប​អ្វី អ្វី​ហូប​មិនបាច់​ខ្វល់​
​ហូប​សល់ សល់​ហូប​ស្អែក​មិន​ថ្វី​
​អ្នកក្រ ក្រ​អ្នក​តែង​ហារ​ស្តី​
​មាន​អ្វី អ្វី​មាន​ហូប​ឲ្យ​រស់​។​


© រក្សាសិទ្ធិដោយ thmeythmey.com