ពីនេះ ពីនោះ
តើ​ពាក្យ «​ត្រឡប់​, ត្រលប់​» មួយណា​ត្រឹមត្រូវ​?
29, Nov 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យ​«​ត្រឡប់​» និង​«​ត្រលប់​»​មាន​សាធារណជន​មួយចំនួន​លោក​មិនទាន់​ច្បាស់​ថា​មួយណា​ជា​ពាក្យ​ត្រឹមត្រូវ ឬក៏​ត្រូវ​ទាំងពីរ​ព្រោះតែ​មិនបាន​សិក្សា​តាម​វចនានុក្រម​ឲ្យ​បាន​ច្បាស់ ហើយ​ចេះតែ​សរសេរ​តាម​ការ​ចាំ​។



​តាមពិត​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​នេះ​ត្រឹមត្រូវ​ទាំងពីរ គឺ​សរសេរ​ជា «​ត្រឡប់​» ឬ «​ត្រលប់​» ក៏បាន​ដែរ​។ ពាក្យ​នេះ​ជា​កិរិយាសព្ទ មានន័យថា វិល​វិញ​, ប្រែ​លើ​ជា​ក្រោម ឬ​ក្រោម​ជា​លើ​។ ឧទាហរណ៍​៖ ម្តាយ​ខ្ញុំ​គាត់​ត្រឡប់​មកពីផ្សារ​។ ល​៕

 [​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


© រក្សាសិទ្ធិដោយ thmeythmey.com