ពីនេះ ពីនោះ
កំណាព្យ៖ ពលរដ្ឋ​ល្អ ត្រូវគោរព​ច្បាប់​!
01, Dec 2016 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ

​កំណាព្យ​បទ ជាប់​ទង​

-​ពលរដ្ឋ​ល្អ​ ​មិន​បង្ក​ ​រាល់​បញ្ហា​
​ពលរដ្ឋ​ល្អ​ ​ជួយ​រក្សា​ ​លើក​តម្លៃ​
​ពលរដ្ឋ​ល្អ​ ​ធ្វើ​តែ​រឿង​ ​ដែល​ថ្លាថ្លៃ​
​ពលរដ្ឋ​ល្អ​ ​សាង​ស្នាដៃ​ ​ជួយ​រដ្ឋា​។​


 
-​ជា​ពលរដ្ឋ​ ​ដឹងខ្លួន​ភ្លាត់​ ​ធ្វើ​ខុស​កែ​
​ជា​ពលរដ្ឋ​ ​យើង​ត្រូវតែ​ ​យល់​មាត្រា​
​ជា​ពលរដ្ឋ​ ​គោរព​ច្បាប់​ ​ក្នុង​ខេមរា​
​ជា​ពលរដ្ឋ​ ​ដល់​ទីណា​ ​មិន​បំពាន​។​
 
-​ជា​ពលរដ្ឋ​ ​ត្រូវ​ស្មើគ្នា​ ​នៅមុខ​ច្បាប់​
​ជា​ពលរដ្ឋ​ ​មិនបាច់​ប្រាប់​ ​ទោះ​ក្រ​មាន​
​ជា​ពលរដ្ឋ​ ​តូច​ឬ​ធំ​ ​មិនត្រូវ​ហ៊ាន​
​ជា​ពលរដ្ឋ​ ​អ្នក​បំពាន​ ​ខុស​ដូចគ្នា​។​
 
-​ជា​ពលរដ្ឋ​ ​គោរព​ច្បាប់​ ​ជាប់​ជានិច្ច​
​ជា​ពលរដ្ឋ​ ​មិនអាច​ភ្លេច​ ​ធ្វើ​ខ្ជីខ្ជា​
​ជា​ពលរដ្ឋ​ ​ត្រូវ​យល់​ចេះ​ ​ច្បាប់​គ្រប់គ្នា​
​ជា​ពលរដ្ឋ​ ​កម្ពុជា​ ​នីតិរដ្ឋ​៕
 
​និពន្ធ​ដោយ ប៉ាកកា​ខ្មៅ​!
 
 

© រក្សាសិទ្ធិដោយ thmeythmey.com