ពីនេះ ពីនោះ
«​ដឹង​ហើយ តែ​និយាយ​មិនកើត​» ជា​រឿង​ដែល​វិញ្ញូ​ជន​តឹងទ្រូង​
01, Dec 2016 , 11:27 am        
រូបភាព
ដោយ: ថ្មីៗ
​ដកស្រង់​ចេញពី​សៀវភៅ ខុង​ជឺ ដែល​ប្រែ​សម្រួល​ដោយ​លោក គឹម ចាន់ណា និង​បោះពុម្ព​ដោយ​គ្រឹះស្ថានបោះពុម្ពផ្សាយ Mind Books​។​



​ខុង​ជឺ ពោលថា វិញ្ញូ​ជន​មាន​កង្វល់​បី​ប្រការ​គឺ​៖ ១ មុន​មានចំណេះដឹង ខ្វល់​ថា​នឹង​គ្មាន​ចំណេះដឹង​, ២ ដឹងថា​ចំណេះដឹង​នៅ​ទីកន្លែង​ណា ខ្វល់​ថា ក្រែង​គ្មាន​ឱកាស​បាន​សិក្សា​, ៣ បាន​សិក្សា​ហើយ ខ្វល់​ថា​ក្រែង​មិនអាច​យកទៅអនុវត្ត​ជាក់ស្តែង​បាន​។​

​ទើប​មាន​ពាក្យ​តំណាល​ត​គ្នា​មក​ថា «​ដឹង​ហើយ​តែ​និយាយ​មិនកើត វិញ្ញូ​ជន​នឹងមាន​ចិត្ត​រអៀសខ្លួន​។ និយាយ​កើត តែ​ធ្វើ​មិនបាន វិញ្ញូ​ជន​នឹងមាន​ចិត្ត​រអៀសខ្លួន​។ ដឹង​ហើយ តែ​ភ្លេច វិញ្ញូ​ជន​នឹងមាន​ចិត្ត​រអៀសខ្លួន និង​មួយទៀត​គឺ ប្រើ​ពេលវេលា​ស្មើគ្នា តែ​បាន​ផល​តិចជាង វិញ្ញូ​ជន​នឹងមាន​ចិត្ត​រអៀសខ្លួន​ដូចគ្នា​»៕


© រក្សាសិទ្ធិដោយ thmeythmey.com