ពីនេះ ពីនោះ
ពាក្យ «​សង្សា​»​និង «​សង្សារ​» មួយណា​ទើប​ត្រឹមត្រូវ​តាម​វចនានុក្រម​ខ្មែរ​?
02, Dec 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សាធារណជន​មួយចំនួន នៅតែមាន​ការជជែក​គ្នា​ពី​ការសរសេរ​ពាក្យ​«​សង្សា​»​និង «​សង្សារ​» ដោយ​អ្នកខ្លះ​អះអាងថា ពាក្យ​នេះ​សរសេរ​មាន​ព្យញ្ជនៈ​«​រ​» ខ្លះទៀត​អះអាងថា​ពាក្យ​នេះ​គ្មាន​ព្យញ្ជនៈ​«​រ​»​ទេ​។ តាមពិត​ពាក្យ​ដែល​ត្រឹមត្រូវ គឺ​ត្រូវ​សរសេរ​មាន​ព្យញ្ជនៈ​«​រ​» ។



​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ដែល​ត្រឹមត្រូវ​សរសេរ​ជា​«​សង្សារ​» គឺមាន​ព្យញ្ជនៈ​«​រ​»​។ ពាក្យ​នេះ​មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា ដំណើរ​អន្ទោល​ទៅមក​, ដំណើរ​អន្ទោលកើតស្លាប់​មិន​ឈប់​មិន​សម្រាក​។ ឧទាហរណ៍​៖ សង្សារ​របស់​ពួក​ពាល វែងឆ្ងាយ​ឥត​អ្វី​ប្រៀប​។​

​ប៉ុន្តែ ខ្មែរ​យើង​ច្រើន​ប្រើពាក្យ​នេះ​សំដៅ​សេចក្តី​ថា «​ស្ត្រី​ជា​គូ​កំសត់​, ស្ត្រី​ជា​សហាយស្មន់​»​។ ឧទាហរណ៍​៖ ស្រី​នុ៎ះ​ជា​សង្សារ​របស់គេ​។

[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


Tag:
 ​ភាសា​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com