ជាតិ
សម្ដេច ហ៊ុន សែន ប្រកាស ដូរ​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ​ទៅ​ក្រៅ​ក្រុង​វិញ​
06, Dec 2016 , 9:48 am        
រូបភាព
 
​ភ្នំពេញ​៖ ពី​ពិធី​អបអរសាទរ​ទិវា​ជនពិការ​កម្ពុជា​លើក​ទី​១៨ និង​ទិវា​ជនពិការ​អន្តរជាតិ ៣៤ នៅ​ថ្ងៃទី​៦ ធ្នូ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាល​នឹង​ដូរទីតាំង​ទីលាន​ប្រជាធិបតេយ្យ​ចេញទៅ​ក្រៅ​ក្រុង​វិញ ដើម្បី​រក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​នៅក្នុង​ទីក្រុង​។ បើតាម​សម្ដេច ហ៊ុន សែន ទីតាំង​ទីលាន​ប្រជាធិបតេយ្យ​បច្ចុប្បន្ននេះ នឹង​រៀបចំ​ទៅជា​សួន​កំសាន្ត និង​ជា​កន្លែង​សម្រាប់​ជនពិការ​សម្ដែង​សិល្បៈ​វិញ ដើម្បី​ផ្ដល់ឱកាស​ឲ្យ​ពួកគេ​អាច​រៃអង្គាស​ថវិកា​ផ្គត់ផ្គង់​ជីវភាព​។​

​សូម​ស្ដាប់​ប្រសាសន៍​សម្ដេច ហ៊ុន សែន​៖





Tag:
 ហ៊ុន សែន​
 ​ ទីលាន​ប្រជាធិបតេយ្យ
© រក្សាសិទ្ធិដោយ thmeythmey.com