ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ដឹងអត់ថា Krispy Kreme មានអ្វីថ្មីទៀតហើយ សម្រាប់បុណ្យណូអែល និងចូលឆ្នាំសកល?
09, Dec 2016 ,
3:54 pm
រូបភាព
×
ដោយ:
ថ្មីៗ
ហាងដូហ្វណាត់ គ្រីសស្ពី គ្រីម នឹងផ្ដល់ជូនរសជាតិកាន់តែប្លែកថ្មី ៤ រសជាតិបន្ថែមទៀត ដែលត្រូវបានតុបតែងជាលក្ខណៈនំដូហ្វណាត់ សម្រាប់បុណ្យណូអែល និងដំណាច់ឆ្នាំចាស់ឆ្លងចូលឆ្នាំថ្មី ឆ្នាំសកលខាងមុខនេះ ជាមួយរសជាតិកាន់តែពិសេស និងថ្មីតម្រូវតាមចិត្តអតិថិជន។
ចាប់ពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០១៦ ដល់ថ្ងៃទី ៨ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ គ្រីសស្ពី គ្រីម នឹងដាក់លក់នំដូហ្វណាត់ ៤ មុខបន្ថែមទៀតរួមមានដូចជា៖
គ្រឹស្គម៉ាស ទ្រី (Christmas Tree) ជានំដូហ្វណាត់គ្មានស្ករ ដោយបន្ថែមជាមួយនឹង វ៉ាយ អាយ សីង ពីលើនិងរចនាជារូបដើមណូអែល គួរឲ្យចាប់ចិត្ត។
សេនតា ប៊ែលលី (Santa Belly) ជានំដូហ្វណាត់ស្នូលសូកូឡា និងតុបតែងជារូបតាណូអែលដ៏ស្រស់សង្ហា សាកសមបំផុតសំរាប់អ្នកចូលចិត្តសូកូឡា។
ស្នូលមេន( Snowman) ជានំដូហ្វណាត់គ្មានស្ករ ដោយបន្ថែម វ៉ាយ អាយ សីង ពីខាងលើ និងរចនាជារូបបុរសព្រិលដ៏គួរអោយស្រលាញ់។
គ្រឹស្គម៉ាស អាយ ស្ព្រីនហ្គល (Christmas Iced Sprinkle) ជានំដូហ្វណាត់កង ដែលមានរោយចំរុះពណ៌ សម្រាប់រដូវកាលបុណ្យណូអែល។
ក្នុងនោះផងដែរ រាល់ការទិញនំដូហ្វណាត់ចាប់ពីមួយឡូឡើងទៅ ហាងដូហ្វណាត់ គ្រីសស្ពី គ្រីម នឹងមានការខ្ចប់ ដោយការរចនា និងចងបូយ៉ាងស្រស់ស្អាតជូនដល់អតិថិជន ដែលងាយស្រួលក្នុងការទិញជូនដល់មនុស្សជាទីស្រលាញ់ក្នុងឪកាសបុណ្យណូអែល និងដំណាច់ឆ្នាំចាស់ឈានចូលឆ្នាំថ្មីខាងមុខនេះផងដែរ។
ម្យ៉ាងទៀត នៅថ្ងៃទី១៤ ខែធ្នូ ខាងមុខនេះអតិថិជន នឹងជួបជាមួយនឹង ក្រុមនារីក្មេងៗស្រស់ស្អាត OMG ដែលកំពុងពេញនិយមពីសំណាក់យុវវ័យ នៅហាង គ្រីសស្ពី គ្រីម សាខាបឹងកេងកង ដែលអាចថតរូបជាមួយពួកគាត់ ថែមទាំងទទួលបានកាដូ ជាប័ណ្ណញុំាដូហ្វណាត់ឥតគិតថ្លៃជាច្រើនទៀត។
ចំណែកថ្ងៃទី ២៤-២៥ ខែធ្នូ និង ថ្ងៃទី៣១ ធ្នូ-១ មករា អតិថិជន នឹងទទួលបានកាដូពិសេសពីតាណូអែល ហើយនឹង អតិថិជន ក៏អាចថតរូបSelfie ជាមួយតាណូអែល និង ទិដ្ឋភាពក្នុងហាង គ្រីសស្ពី គ្រីម ដែលត្រូវបានតុបតែងឡើងយ៉ាងស្រស់ស្អាត។ ជាពិសេសជាងនេះ អ្នកនឹងអាចឈ្នះដូហ្វណាត់រសជាតិថ្មី សម្រាប់បុណ្យណូអែល ពីគ្រីសស្ពី គ្រីម ដោយគ្រាន់តែថតរូបរបស់អ្នក ជាមួយនឹងមិត្តភក្កិ ឫមនុស្សជាស្រលាញ់របស់អ្នក ហើយបង្ហោះចូលទៅកាន់ហ្វេសប៊ុករបស់ គ្រីសស្ពី គ្រីម តែប៉ុណ្ណោះ។
គួរបញ្ចាក់ថា ហាងនំដូហ្វណាត់ គ្រីសស្ពី គ្រីម គឺជាម៉ាកមួយដែលមានការពេញនិយមយ៉ាងខ្លាំងក្នុងសហរដ្ឋអាមេរិក ដែលបង្កើតតាំងពីឆ្នាំ ១៩៣៧ ដែលមានជាង ១០០០ហាង នៅលើពិភពលោក ដែលកំពុងទទួលការគាំទ្រខ្លាំងពីសំនាក់អតិថិជន។
សព្វថ្ងៃនេះ គ្រីសស្ពី គ្រីម មានចំនួន ៣សាខា ដែលសាខាទី១ ស្ថិតនៅ បឹងកេងកង១ សាខាទី២ ស្ថិតនៅផ្សារទំនើប AEON Mall និងសាខាទី៣ ស្ថិតព្រលានយន្ដហោះអន្ដរជាតិ ពោជិ៏ចិនតុង។
អ្វីដែលពិសេសនឹងមកដល់ឆាប់ៗ គ្រីសស្ពី គ្រីម នឹងមានផ្ដល់ជូនសេវាកម្មដឹកជញ្ជូនដល់ផ្ទះអតិថិជនដោយឥតគិតថ្លៃ កំឡុងពេលពាក់កណ្តាលខែធ្នួខាងមុននេះ ហើយនឹងគ្រោងបើកសាខាទី ៤ មួយទៀតនៅចុងឆ្នាំនេះ ដែលស្ថិតនៅទួលគោក ក្នុងផ្សារធីខេ អាវេនយូ(TK Avenue)។ ហាងនំដូហ្វណាត់ គ្រីសស្ពី គ្រីម ត្រូវបាននាំចូលដាក់លក់ផ្ដាច់មុខ ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលសព្វថ្ងៃនេះ Krispy Kreme មានសាខាចំនួន ៣ ដែលសាខាទី១ ស្ថិតនៅផ្ទះលេខ 217c, កែងផ្លួវ 51 និង 302 សង្កាត់ បឹងកេងកង ១ និងសាខាទី២ សិ្ថតនៅផ្សារទំនើប AEON Mall ជាន់ផ្ទាល់ដី និងសាខាទី៣ នៅព្រលានយន្ដហោះអន្ដរជាតិ ពោធិ៏ចិនតុង។
សម្រាប់ការសាកសួរព័ត៌មាន៖ 023 880 880
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
តើពាក្យ «សិទ្ធិ, សិទ្ធ» ប្រើខុសគ្នាដូចម្តេច?
1 ថ្ងៃ
«ស្មើរនេះ», «ថ្មើរនេះ» និង«ថ្មារនេះ» មួយណាត្រូវ?
ភ្នំពេញ
3 ថ្ងៃ
តើពាក្យងារជា «សម្តេច» មានន័យដូចម្តេច?
5 ថ្ងៃ
រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនជប៉ុនមួយទៀត បើកដំណើរការនៅកម្ពុជា
4 ថ្ងៃ
កម្ពុជា នឹងមានភ្លៀងធ្លាក់ ពីថ្ងៃទី៤-៦ឧសភា
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម