កីឡាជាតិ
ជាតិ
លោក អូន ព័ន្ធមុន្នីរ័ត្ន ក្លាយជា​ប្រធាន​ខេម​រៈ​សហព័ន្ធ​កា​រ៉ា​តេ​-​ដូ​ជា​ផ្លូវការ​នៅថ្ងៃនេះ​
11, Dec 2016 , 11:22 am        
រូបភាព
លោក អូន ព័ន្ធមុន្នីរ័ត្ន
លោក អូន ព័ន្ធមុន្នីរ័ត្ន
ដោយ: ថ្មីៗ
​លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវបាន​ជ្រើសរើស​នៅ​ថ្ងៃអាទិត្យ​ទី​១១​ខែធ្នូ​ឆ្នាំ​២០១៦​នេះ ឲ្យ​កាន់តំណែង​ថ្មី​ផ្នែក​កីឡា​មួយទៀត គឺប្រធាន​ខេម​រៈ​សហព័ន្ធ​កា​រ៉ា​តេ​-​ដូ ជំនួស​លោក សាយ ណូ​រ៉ា​។

 
​ក្រោយពី​ជ្រើសរើស​ឲ្យ​ធ្វើជា​ប្រធាន​ថ្មី​ភ្លាម លោក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ត្រៀម​ធ្វើ​កិច្ចការ​៤​យ៉ាង​ដើម្បី​អភិវឌ្ឍ​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​រីកចម្រើន​កាន់តែខ្លាំង​។ ទី​១ លោក​ប្រធាន​សហព័ន្ធ​ថ្មី​គ្រោង​រៀបចំ​របៀបរបប​ដឹកនាំ​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព​។ ទី គ្រោង​សាងសង់​មជ្ឈមណ្ឌល​កីឡា​កា​រ៉ា​តេ​-​ដូ​។ ទី​៣ ត្រៀម​រៀបចំ​ប្រមូលផ្តុំ​កីឡាករ​ជម្រើសជាតិ​ផ្នែក​កា​រ៉ា​តេ​-​ដូ និង​ទី​៤ លោក​នឹង​ត្រៀម​ស្វែងរក​ជំនួយ​បច្ចេកទេស​ពី​អន្តរជាតិ ជាពិសេស ពី​ប្រទេស​ជប៉ុន​ដើម្បី​ជួយ​បណ្តុះបណ្តាល​កីឡាករ​ខ្មែរ​៕ 
 


Tag:
 អូន ព័ន្ធមុន្នីរ័ត្ន
© រក្សាសិទ្ធិដោយ thmeythmey.com