ជាតិ
សម្តេច ស ខេង ៖ អាស៊ាន​ត្រូវ​រួមគ្នា​បង្ក្រាប​ការជួញដូរ​មនុស្ស​ឆ្លងដែន
12, Dec 2016 , 11:30 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច ស ខេង បានប្រកាស​ឲ្យ​ប្រទេស​ក្នុង​តំបន់​អាស៊ាន រួមដៃគ្នា ដើម្បី​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ជួញដូរ​មនុស្ស ខណៈ​បទល្មើស​នេះ បាន​នឹង​កំពុង​កើតឡើង​ក្នុង​រូបភាព​ឆ្លងដែន​។  

  


​សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ ជួញដូរ​មនុស្ស បានប្រកាស​ឲ្យ​ប្រទេស​នៅក្នុង​តំបន់ សហ​ការណ៍​គ្នា ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ការជួញដូ​រម​នុស្ស ដែល​លោក​ចាត់ទុកថា បទល្មើស​ទាំងនេះ​បាន​នឹង​កំពុង​កើតឡើង​ក្នុង​រូបភាព​ឆ្លងដែន​។   នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​(AKP) ដែល​បាន​ស្រង់​ប្រសាសន៍​សម្តេច នៅក្នុង​ទិវា​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​១២​ធ្នូ កាលពី​ថ្ងៃទី​១១ ធ្នូ នៅ​សាល​មហោស្រព​ពិព័រណ៍​កោះ​ពេជ្រ​។    

​សម្តេច ស ខេង បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​រដ្ឋាភិបាល បានប្រកាស​ឲ្យ​បណ្តា​ប្រទេស​នៅក្នុង​តំបន់ ត្រូវ​បង្កើន​កិច្ចសហការ​ឲ្យ​បានជា​ក់លាក់ ដើម្បី​រួមគ្នា​បង្ក្រាប​បទល្មើស​ការ​ជួញដូរ​មនុស្ស​គ្រប់​រូបភាព ដោយមាន​ការផ្តន្ទាទោស​ឲ្យ​បាន​ខ្លាំងក្លា និង​មាន​ប្រសិទ្ធភាព​»​។

​សម្តេច​បាន​បន្តថា​៖«​កម្ពុជា​នឹង​យក​អនុសញ្ញា ក​តិ​សញ្ញា​អន្តរជាតិ ច្បាប់​ជាតិ អនុសារណៈ កិច្ចព្រមព្រៀងទ្វេភាគី ពហុភាគី​…​ព្រមទាំង​បទដ្ឋាន​គតិយុត្តិ​ទាំងឡាយ​ដែលមាន​ស្រាប់ ដើម្បី​ធ្វើជា​មូលដ្ឋាន​ក្នុងការ​បង្ក្រាប​បទល្មើស​ជួញដូរ​មនុស្ស​»៕  


Tag:
 ​ស ខេង​
 ​ជួញដូរ​មនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com