ពីនេះ ពីនោះ
អាកាសធាតុ​ប្រួល​ប្រែ សូម​ថែ​សុខភាព​!
13, Dec 2016 , 10:56 am        
រូបភាព
ដោយ: ថ្មីៗ
​កំណាព្យ​បទ​ពាក្យ​៨
​និពន្ធ​ដោយ​ប៉ាកកា​ខ្មៅ​!



-​អាកាសធាតុ​​ប្រួល​ប្រែ​ថែ​សុខភាព​
​ខ្មៅ​ស​ខ្ពស់​ទាប​ឈឺ​បាន​ដូចគ្នា​
​ពិសេស​ក្មេង​តូច​និង​ចាស់ជរា​
​គ្រុនក្តៅរ​ងារ​ងាយ​ឆ្លង​រាលដាល​។​

-​ស្រៀវស្រាញ​វិលមុខ​ឈឺ​ចុក​ជើងដៃ​
​រួយ​កប់​សរសៃ​ក្តៅខ្លួន​ឈឺក្បាល​
​រួសរាន់​ទៅ​ពេទ្យ​ទាន់​ជំងឺ​ស្រាល​
​ងាយស្រួល​ព្យាបាល​និង​អស់​លុយ​តិច​។​

-​ហូប​ស្អាត​ផឹក​ស្អាត​សង្វាត​លាងដៃ​
​មាន​អនាម័យ​យប់​ថ្ងៃជា​និច្ច​
​ហាត់ប្រាណ​បាន​ទៀង​កុំ​ធ្វើជា​ភ្លេច​
​គ្រឿង​ពុល​គួរ​គេច​គ្រឿងញៀន​សុរា​។​

​មាន​សុខភាព​មាន​គ្រប់​អី្វៗ​
​អ្នកក្រ​សេដ្ឋី​ក្រុង​ស្រែចម្ការ​
​មាន​ពេល​រកស៊ី​ចិញ្ចឹម​អាត្មា​
​បំពេញ​កិច្ចការ​តាម​ប្រាថ្នា​ហោង​៕


© រក្សាសិទ្ធិដោយ thmeythmey.com