ពីនេះ ពីនោះ
តើ​ពាក្យ​«​ខុន​ដូ​»​មានន័យ​ច្បាស់លាស់​ដូចម្តេច​?
15, Dec 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​«​ខុន​ដូ​»​នេះ ទើប​ត្រូវបាន​ពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​ច្រើន​គួរសម ក្នុងខណៈ​ពេលដែល​អគា​រ​ខ្ពស់ៗ​លូតលាស់​ច្រើន​នៅ​ទីក្រុង​ភ្នំពេញ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ ពាក្យ​នេះ ជា​ពាក្យ​កម្ចី​មកពី​ភាសា​អង់គ្លេស Condominium​។ ពាក្យ Condominium នេះ​ត្រូវបាន​គេ​ពន្យល់ថា គឺជា​អគារ​ខ្ពស់ៗ​ស្ថិតក្នុង​ប្លុក​តែមួយ​ដោយមាន​បន្ទប់​រស់នៅ​ផ្សេងៗ​គ្នា (Unit)​។ បន្ទប់​រស់នៅ​ផ្សេងៗ​គ្នា​មែន​។ អគារ​ទាំងមូល គឺជា​សហកម្មសិទ្ធិ មានន័យថា ទីតាំង​ទាំងមូល​មានកម្ម​សិទ្ធិ​រួមគ្នា​រវាង​ម្ចាស់ Unit នីមួយៗ​៕




Tag:
 ​ភាសា​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com