ពីនេះ ពីនោះ
​ធ្វើបែបនេះ នោះ​អ្នកនឹង​ក្លាយជា​ស្ត្រី​ដែល​នាំ​លាភ​ដល់​ប្តី​
17, Dec 2016 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​ស្ត្រី​ម្នាក់​ដែល​អាច​នាំ​លាភ​សំណាង​ដល់​ស្វាមី ជា​ស្ត្រី​ដែល​អាចធ្វើ​ឲ្យ​គ្រួសារ​មាន​ភាពរុងរឿង​។ ដូចនេះ​តើ​គួរតែ​ធ្វើ​ដូចម្តេច​ទើប​អាច​នាំ​លាភ​ដល់​ស្វាមី​ទៅ​?



នៅពេលដែល​អ្នក​រៀបកា​រ​រួច អ្នក​មិនត្រូវ​ប្រកាន់​ចរិត​រឹងរូស​ដូច​ពីមុន​ឡើយ ដោយ​ធ្វើជា​ភរិយា​ល្អ និង​ម្តាយ​ល្អ ទើប​អាចជួយ​ស្វាមី​អ្នក​បាន​។​

អ្នក​គួរតែ​ស្រឡាញ់​ម្តាយ​ឳ​ពុក​របស់​ស្វាមី​អ្នក​ដូចជា​ម្តាយ​ឳ​ពុក​របស់​អ្នក ទើប​គ្រួសារ​មាន​សុភមង្គល មិនមាន​ជម្លោះ​ច្រើន ទើប​លាភ​ចូល​ច្រើន​។​

អ្នក​គួរតែ​ស្វែងយល់​ចិត្ត​ស្វាមី​អ្នក​ឲ្យ​បាន​ច្រើន​។ នៅពេលដែល​អ្នក​យល់ចិត្ត​គ្នា នោះ​ការ​ប្រកែក​គ្នា​នឹង​ពុំ​សូវ​មាន​ទេ​។​

អ្នក​មិនគួរ​គ្រប់គ្រង​ស្វាមី​ច្រើន​ឡើយ ព្រោះ​វា​អាចធ្វើ​ឲ្យ​គេ​ធុញ​នឹង​អ្នក​។ ដូចនេះ​អ្នក​គួរតែ​ស្រឡាញ់​គេ​ឲ្យ​បាន​ច្រើន ទើប​គេ​អាច​កាន់តែ​ស្រឡាញ់​អ្នក​ច្រើនជាង​មុន​។ នោះ​គ្រួសារ​អ្នក​នឹងមាន​សុភមង្គល ជាហេតុ​ដែល​ធ្វើ​ឲ្យ​ទេវតា​ទ្រព្យ​នាំ​លាភ​ដល់​អ្នក​។​

អ្នក​មិនគួរ​កែប្រែ​គេ​ដោយ​ប្រើ​ការបង្ខំ​នោះទេ តែ​អ្នក​អាចធ្វើ​ឲ្យ​គេ​កែប្រែ​ដោយ​ខ្លួនឯង​ដើម្បី​អ្នក​។ នោះ​ទើប​គ្រួសារ​អ្នកមាន​សុភមង្គល​។​

ក្រោយ​ពេលដែល​គេ​មកដល់​ផ្ទះ អ្នក​មិនត្រូវ​រអ៊ូ​ច្រើន​ទេ ព្រោះ​គេ​ត្រឡប់មកវិញ​សង្ឃឹម​ចង់​ស្តាប់​សម្លេង​អ្នក​។​

អ្នក​មិនត្រូវ​ប្រើការ​សង្ស័យ​មក​ធ្វើការ​វិនិច្ឆ័យ​ចំពោះ​គេ​ឡើយ ដោយ​ត្រូវមាន​ជំនឿ​ចិត្ត​ចំពោះ​គេ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com