ពីនេះ ពីនោះ
ដូចម្តេច​ដែល​ហៅថា មនុស្ស​គម្រក់​?
17, Dec 2016 , 10:47 am        
រូបភាព
ដោយ: ថ្មីៗ
​ដកស្រង់​ចេញពី​សៀវភៅ ខុង​ជឺ ដែល​ប្រែ​សម្រួល​ដោយ​លោក គឹម ចាន់ណា និង​បោះពុម្ព​ដោយ​គ្រឹះស្ថានបោះពុម្ពផ្សាយ Mind Books​។​



យាន​ហ៊ុយ សួរថា ដូចម្តេច​ដែល​ហៅថា មនុស្ស​គម្រក់​?

​ខុង​ជឺ ឆ្លើយថា​៖
«​ចូលចិត្ត​មួលបង្កាច់​អំពើ​ល្អ​របស់​អ្នកដទៃ​ឲ្យ​ជា​អាក្រក់​
​ឈ្លក់​វង្វេង​នឹង​វោហារ​ដែល​ប្រើ​ក្នុង​ផ្លូវខុស​របស់ខ្លួន
​គំនិតអាក្រក់ និយាយ​ត្រឡប់ត្រឡិន បាតដៃ​ជា​ខ្នង​ដស ហើយ​នៅ​អួតថា​ខ្លួនឯង​ឆ្លាត​ជាងគេ ឃើញ​អ្នកដទៃ​ធ្វើ​ខុស ខ្លួនឯង​សប្បាយចិត្ត​
​មិន​ប្រឹងប្រែង​សិក្សា​រៀនសូត្រ​ឲ្យ​ជ្រៅជ្រះ បែរជា​ទៅ​ដៀលត្មះ​ថា អ្នកដទៃ​គ្មាន​ការចេះដឹង​…

​គឺ​អ្វី​ទាំងនេះហើយ​ដែលជា​វិធី​របស់​មនុស្ស​គម្រក់ »៕


© រក្សាសិទ្ធិដោយ thmeythmey.com