ពីនេះ ពីនោះ
ព័ត៍មានសុខភាព
​យុវវ័យ​សព្វថ្ងៃ​គួរ​ធ្វើ​ដូចម្តេច​ទើប​មាន​សុវត្ថិភាព ពី​បណ្តាញ​សង្គម​នានា​ទៅ​?
17, Dec 2016 , 12:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យុវវ័យ​ភាគច្រើន​ចូលចិត្ត​ការជជែក​គ្នា (Chat) ជាមួយ​មិត្តភក្តិ​របស់ខ្លួន​នៅតាម​បណ្តាញ​សង្គម​នានា ទាំង​មិត្តភក្តិ​ធ្លាប់​ស្គាល់គ្នា និង​មិន​ធ្លាប់​ស្គាល់គ្នា ប៉ុន្តែ​រឿងនេះ​ក៏​អាស្រ័យទៅលើ​ឪពុកម្តាយ​ដែរ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ប្រាកដថា ការទំនាក់ទំនង​រប​ស់​កូន​ខ្លួន មាន​លក្ខណៈ​សមស្រប​ដែរ​។​



​ខាងក្រោម​នេះ​គឺជា​ការណែនាំ​មួយចំនួន​របស់​ក្រុមការងារ www.health.com.kh សម្រាប់​ជួយ​ឲ្យ​យុវវ័យ​ទាំងឡាយ​មាន​សុវត្ថិភាព​ពី​បណ្តាញ​សង្គម​នានា​ដែល​កំពុងតែ​រីកដុះដាល​ដូច​សព្វថ្ងៃនេះ​៖

​ចូរ​ប្រាកដថា កូន​របស់​អ្នក​គ្រាន់តែ​ផ្តល់នូវ​ព័ត៌មាន​ដែល​គេ​ត្រូវការ​នៅពេល​បញ្ចេញ​ក្នុង Profile នីមួយៗ​ប៉ុណ្ណោះ និង​មិន​ផ្តល់​អ្វី​លើសលុប​ច្រើន​ទេ​។ អ្វីដែល​សំខាន់ យុវវ័យ​មិនគួរណា​សរសេរ​បញ្ចូល​នូវ​អាស័យដ្ឋាន ឬ​លេខ​ទូរស័ព្ទ​ឡើយ​។​
​ធ្វើយ៉ាងណា​ឲ្យ​កូនបង្កើត Profile សម្រាប់​លេង​ជាមួយ​តែ​មិត្តភក្តិ​ស្គាល់គ្នា​នៅ​ខាងក្រៅ​ទៅបាន​ហើយ​
​ចំពោះ​មិត្តភក្តិ​ដែល​មិន​ស្គាល់គ្នា មិនគួរណា​បង្កើត​មិត្តភាព​ជាមួយ​ឡើយ​
​ចូរ​លើកទឹកចិត្ត​ពួកគេ Post តែ​ព័ត៌មាន​ដែល​សមស្រប និង​មិន​បង្ហាញ​អំពី​ទិន្នន័យ​ផ្ទាល់ខ្លួន​ឲ្យ​អ្នកដទៃ​ដឹង ជាពិសេស​លើ Timeline ឡើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com