ជាតិ
សុវត្តិភាព ចរាចរណ៍
សភា កំពុង​សិក្សា​លើ​សេចក្តីព្រាង​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ចំនួន​៩​មាត្រា​
17, Dec 2016 , 8:30 pm        
រូបភាព
ដោយ: ថ្មីៗ
​គណៈកម្មការ​ជំនាញ​ទី​៩​នៃ​រដ្ឋសភា នឹងត្រូវ​ពិនិត្យ និង​សិក្សា លើ​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ចំនួន ៩ មាត្រា ហើយ​ធ្វើ​របាយការណ៍​ទៅកាន់​គណៈកម្មកា​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ​នាពេលខាងមុខ​។ ការសម្រេច​នេះ​ធ្វើឡើង នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ថ្ងៃទី​១៦ ខែធ្នូ​។



​រដ្ឋាភិបាល​បានធ្វើ​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ចំនួន​៩​មាត្រា រួមមាន​មាត្រា​ទី​៨ មាត្រា​៤០ មាត្រា​៤១ មាត្រា​៤៧ មាត្រា​៤៨ មាត្រា​៧៥ មាត្រា​៧៧ មាត្រា​៨២ និង​មាត្រា​៩០ ។ មាត្រា​ទាំងនេះ គឺ ទាក់ទង​នឹង​ការធ្វើ​បណ្ណ​បើកបរ ការ​កាត់ឈ្មោះ​យានយន្ត  ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង  និង​ការពាក់​ខ្សែក្រវាត់​សម្រាប់​អ្នកធ្វើដំណើរ​តាម​រថយន្ត​ជាដើម​៕


Tag:
 ​ច្បាប់​ចរាចរណ៍​
  ​វិសោធនកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com