ពីនេះ ពីនោះ
ចង់​មាន​ឆាប់ ឈប់​ចំណាយលុយ ទៅលើ​របស់​មិនចាំបាច់​ទៀត​ទៅ​!
19, Dec 2016 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
បច្ចុប្បន្ននេះ លុយ​ពិបាក​រក​ខ្លាំងណាស់ ប៉ុន្តែ បើ​ថា​ចាយ​វិញ គឺ​ងាយ​ជាទីបំផុត​។​

 
​របស់​ប្រ៊ែ​ន និង​របស់​មិនចាំបាច់​មួយចំនួន អាចធ្វើ​ឲ្យ​អ្នកក្រ​ដោយ​មិនដឹង​ខ្លួន​។ ហើយ​បើ​អ្នក​នៅតែ​ធ្វើ​តាមចិត្ត ទិញ​តាមចិត្ត​ចង់ ដោយ​មិនបាន​គិតគូរ​ដឹ​តដល់ មិនយូរ​មិនឆាប់​អ្នកនឹង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ជាមិនខាន​។​
 
​ខាងក្រោម​នេះ គឺជា​តារាង​របស់រប​រ ដែល​អ្នក​គិត​គួ​ឲ្យ​បាន​វែងឆ្ងាយ មុននឹង​សម្រេចចិត្ត​ទិញ 
 
•    ការលេង​ល្បែង និង​ឆ្នោត ៖ អ្នក​ត្រូវ​ដឹងថា សំណាង​បែបនេះ អាច​រកលុយ​ឲ្យ​អ្នក​បាន​តិច ប៉ុន្តែ អ្នកខាតបង់​ច្រើនណាស់​។​
•    បារី និង​ស្រា ជា​របស់​ដែល​អ្នក​គួរតែបញ្ឈប់ ឬ​កាត់បន្ថយ​ឲ្យ​បាន​ច្រើន​បំផុត​។​
•    គ្រឿង​តុបតែង​ខ្លួន​ថ្លៃៗ មិនអាច​ធ្វើ​ឲ្យ​អ្នក​ស្រស់ស្អាត ឬ​ក្លាយជា​អ្នកមាន​នោះទេ ដូច្នេះ គួរ​ចេះ​សន្សំសំចៃ​ខ្លះ​ផង​។​
•    សំបុត្រ​កុន កាហ្វេ​ថ្លៃៗ ... ល្មម​កាត់បន្ថយ​ហើយ អ្នក​អាច​មើល​រឿង​តាម​អ៊ី​ន​ធើ​ណេ​ត​វិញ​ទៅ​។​
•    កាបូប ឬ​សម្ភារៈ​ធ្វើការ គួរតែ​ប្រើ​ទៅតាម​លទ្ធភាព និង​ប្រាក់ខែ​របស់​អ្នក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com