កីឡាជាតិ
ជាតិ
តោ​ពីរ​ក្រុង​ជាប់​ជើងឯក​បាល់ទះ ខណៈ​វិទ្យាល័យ ហ៊ុន សែន មិត្តភាព A1 លេខ​១​បាល់ទាត់​
27, Dec 2016 , 7:39 pm        
រូបភាព
ដោយ:
​ការប្រកួត​បាល់ទាត់​ឆ្នេរ​ខ្សាច់ និង​បាល់ទះ​ឆ្នេរ​ខ្សាច់​ជ្រើសរើស​ជើង​ឯង​ប្រចាំ​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​លើក​ទី​៥​នៅ​ខេត្ត​ព្រះសីហនុ ដែល​ធ្វើឡើង​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៣-២៥ ខែធ្នូ បាន​រកឃើញ​ជើងឯក​រៀងៗ​ខ្លួន ក្នុងនោះ​ក្រុម​បាល់ទះ​តោ​ពីរ​ក្រុង​បាន​គ្រង​ជើងឯក​បាល់ទះ រីឯ​ក្រុម​វិទ្យាល័យ ហ៊ុន សែន A1 គ្រង​ជើងឯក​បាល់ទាត់​។​



​ក្រោយ​ឆ្លងកាត់​ការប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​២​ថ្ងៃ​នៅលើ​ឆ្នេរ​ឯករាជ្យ​ចាប់ពី​ថ្ងៃទី​១៤-១៥ ខែធ្នូ​ក្រុប​តោ​ពីរ​ក្រុង​បាន​ក្លាយជា​ម្ចាស់​ជើងឯក​បាល់ទះ​ឆ្នេរ​ខ្សាច់​ប្រចាំ​ព្រឹ​ត្ត​ការណ៍​បុណ្យ​សមុទ្រ​លើក​ទី​៥​នៅ​ខេត្ត​ព្រះសីហនុ ក្រោយ​យកឈ្នះ​ក្រុម​ទំនប់រលក​ដែលជា​ជើងឯក​រង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ រីឯ​ក្រុមយុវជន​ទំនប់រលក​ទទួលបាន​ចំ​ណាត​ថ្នាក់​លេខ​៣ ក្រោយ​ឈ្នះ​ក្រុម​បក្សី​ក្រហម​។​



​ដោយឡែក​ក្រុម​វិទ្យាល័យ ហ៊ុន សែន មិត្តភាព A1 បាន​ក្លាយជា​ម្ចាស់​ជើងឯក​បាល់ទាត់​ឆ្នេរ​ខ្សាច់ ក្រោយ​យកឈ្នះ​ក្រុម​វិទ្យាល័យ ហ៊ុន សែន មិត្តភាព A2 បានធ្វើ​ឲ្យ​ក្រូម​នេះ​គ្រង​ជើងឯក​រង​ប្រចាំ​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​នេះ​។ ចំណែក​ក្រុម​វិទ្យាល័យ​ព្រះសីហនុ A1 ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​។ 

​គួរ​បញ្ជាក់ថា កីឡាករ​ដែល​ចូលរួម​ការប្រកួត​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់ និង​បាល់ទាត់​ឆ្នេរ​ខ្សាច់​ដើម្បី​អបអរ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៥​នៅ​ខេត្ត​ព្រះសីហនុ​ភាគច្រើន​ជា​កីឡាករ​ដែល​មកពី​តាម​បណ្តា​សាលា​នានា​ក្នុង​ខេត្ត​ព្រះសីហនុ​ផ្ទាល់​តែម្តង​។​

​ទោះបី​មាន​ប្រភេទ​កីឡា​មួយចំនួន​ត្រូវបាន​លុបចោល​ការប្រកួត​ដោយសារ​ក្រុមហ៊ុន​ឯកជន​មិន​អនុញ្ញាត​ឲ្យ​យក​ទីតាំង​ឆ្នេរ​ដើម្បី​រៀបចំ​ការប្រកួត​ក៏ដោយ ប៉ុន្តែ​ពិធីបុណ្យ​សមុទ្រ​ដែល​ធ្វើឡើង​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៣-២៥ ខែធ្នូ នៅ​ខេត្ត​ព្រះសីហនុ ដែលមាន​១២​ប្រភេទ​កីឡា​ចូលរួមបាន​បញ្ចប់​យ៉ាង​ជោគជ័យ​កាលពី​ថ្ងៃទី​២៥ ខែធ្នូ​៕








Tag:
 ​បាល់ទាត់​ឆ្នេរ​ខ្សាច់​
  បាល់ទះ​ឆ្នេរ​ខ្សាច់​
  បុណ្យ​សមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com