កីឡាជាតិ
ជាតិ
បឹងកេត​អង្គរ​ត្រូវ​ជួប Lanexang United របស់​ឡាវ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​
29, Dec 2016 , 2:19 pm        
រូបភាព
ដោយ:
​ក្រុម​ជើងឯក​រង​ឆ្នាំ​២០១៥ បឹងកេត​អង្គរ​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម  Lanexang United របស់​ឡាវ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ Toyota Mekong Club Championship នា​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​៣១ ខែធ្នូ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ការប្រកួត​នេះ​ធ្វើឡើង​ដើម្បី​ជ្រើសរើស​ក្រុម​មួយ​ក្នុងចំណោម​ក្រុម​ទាំងពីរ​ដើម្បី​ជួប​ក្រុម Buriram United របស់​ថៃ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៅលើ​ទឹកដី​ថៃ​។



​ក្រុម​បឹងកេត​អង្គរ​ម្ចាស់​ជើងឯក​រង​ឆ្នាំ​២០១៥ និង​ជា​ក្រុម​តំណាង​ឲ្យ​កម្ពុជា​ក្នុង​ពានរង្វាន់ Toyota Mekong Club Championship ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ជើងឯក​លី​ក​កំពូល Lanexang United របស់​ឡាវ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នា​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៦ នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។

​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​២៣ ខែធ្នូ លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹក​ក្រុម​បឹងកេត​អង្គរ​បាន​បញ្ជាក់ថា ទោះបី​ក្រុម​បឹងកេត​ជួប​ជាមួយ​ក្រុម​ណាក៏ដោយ​ក្នុងចំណោម​ក្រុម​ទាំង​៣ គឺ​សុទ្ធតែ​មានការ​លំបាក​ស​ម្រា​ប​បឹងកេត​អង្គរ ព្រោះ​ក្រុម​ទាំងនេះ​សុទ្ធសឹង​ជា​ក្រុម​ខ្លាំង​។ ប៉ុន្តែ​ការ​មកជួប​ជាមួយ​ក្រុម​តំណាង​ឲ្យ​ឡាវ​នេះ វា​ខុសពី​ការរំពឹងទុក ដោយ​លោក​រំពឹង​លើ​ក្រុម SHB Đà Nẵng របស់​វៀតណាម​។

​ទោះបី​បច្ចុប្បន្ន​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក ប្រាក់ សុវណ្ណារ៉ា មួយ​នេះ​កំពុងមាន​ក្តីកង្វល់​ទៅលើ​ការ​ញាំញី​ដោយ​របួស​របស់​កីឡាករ​មួយចំនួន​ក៏ដោយ ប៉ុន្តែ​លោក​បាន​ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​បង្ហាញ​ពី​ភាពខ្លាំង​របស់​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​។ ហើយ​លោក​រំពឹងថា បឹងកេត​អង្គរ​នឹង​អាច​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ Toyota Mekong Club Championship ម្តង់ទៀត​។

​គួរ​បញ្ជាក់ថា ការឡើង​មកជួប​បឹងកេត​អង្គរ​របស់ Lanexang United ដែលជា​ក្រុម​ជើងឯក​លី​ក​កំពូល​របស់​ឡាវ​នេះ បន្ទាប់ពី​យកឈ្នះ​ក្រុម SHB Đà Nẵng របស់​វៀតណាម​ក្នុង​ជើង​ទី​១ និង​យក​ស្មើ​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា Yandanarbon ក្នុង​ជើង​ទី​២​កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែធ្នូ ម្សិលមិញ​។ ការ​ឈ្នះ​១ និង​សើ្ម​១​នេះ​បានធ្វើ​ឲ្យ​ក្រុម​តំណាង​ឲ្យ​ឡាវ​មួយ​នេះ​មាន​៤​ពិន្ទុ ខណៈ Yandanarbon ២​ពិន្ទុ និង SHB Đà Nẵng ១​ពិន្ទុ​៕   


Tag:
 ​បាល់ទាត់​
  បឹងកេត​អង្គរ​
  Lanexang United
© រក្សាសិទ្ធិដោយ thmeythmey.com