កីឡាជាតិ
ជាតិ
ក្រសួងការពារជាតិ​ស្វាគមន៍​ក្រុម​លី​ក​លំដាប់​ទី​២​របស់​ម៉ាឡេស៊ី​នៅ​ស្តា​ត​ចាស់​ថ្ងៃនេះ​
29, Dec 2016 , 2:42 pm        
រូបភាព
ដោយ:
​ក្រុមបាល់ទាត់​របស់​ក្រសួងការពារជាតិ បើកទ្វារ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​(​ស្តា​ត​ចាស់​)​ស្វាគមន៍​ក្រុម​លី​ក​លំដាប់​ទី​២​ម៉ាឡេស៊ី University Technology Mara នា​វេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​២៩ ខែធ្នូ នេះ​។ ជំនួប​មិត្តភាព​អន្តរជាតិ​របស់​ក្រសួងការពារជាតិ​នា​រសៀល​នេះដែរ គឺ​ដើម្បី​សងសឹក​ឲ្យ​ក្រុម​រួម​អាជីព​ដែល​បាន​ចាញ់​នាពេល​កន្លងទៅ​ថ្មីៗ​។



​ក្រុម​ជើងឯក​រង​លី​ក​កំពូល​កម្ពុជា​ឆ្នាំ​២០១៥ ក្រសួងការពារជាតិ​បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ទទួល​ស្វាគមន៍​ក្រុម​លី​ក​លំដាប់​ទី​២​របស់​ម៉ាឡេស៊ី University Technology Mara នា​រសៀល​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៦ នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​(​ស្តា​ត​ចាស់​)​។

​ជំនួប​មិត្តភាព​អន្តរជាតិ​របស់​ក្រសួងការពារជាតិ​នា​រសៀល​នេះដែរ ធ្វើឡើង​ដើម្បី​វាស់​ស្ទង់​កម្រិត​សមត្ថភាព​របស់​កីឡាករ ក៏ដូចជា​ដកស្រង់​បទពិសោធន៍​សម្រាប់​ពង្រឹង​បច្ចេកទេស និង​សមត្ថភាប​សម្រាប់​ត្រៀម​ប្រកួតប្រជែង​ដណ្តើម​ជើង​លី​ក​កំពូល​រដូវ​កាល​ថ្មី ២០១៧​។ ម្យ៉ាងវិញទៀត ដើម្បី​សងសឹក​ឲ្យ​ក្រុម​លី​ក​កំពូល​កម្ពុជា​ចំនួន​ពីរ​ដែល​បាន​ចាញ់​ក្រុម​នេះ​កាលពីពេល​ថ្មីៗ​ផងដែរ​។

​គួរ​បញ្ជាក់ថា នេះ​ជាការ​ប្រកួត​មិត្តភាព​លើក​ទី​៤​សម្រាប់​ក្រុម​លី​ក​លំដាប់​ទី​២​របស់​ម៉ាឡេស៊ី​មួយ​នេះ ព្រោះ​ក្រុម​នេះ​បាន​ជួប​ប្រកួត​ជាមួយ​ក្រុម​លី​ក​កំពូល​កម្ពុជា​៣​លើក​រួចមកហើយ​ក្នុងឆ្នាំនេះ ក្នុងនោះ​ក្រុម University Technology Mara បាន​យកឈ្នះ​ក្រុម Cambodian Tiger ២-០ និង​បន្ត​យកឈ្នះ​ភ្នំពេញ ២-១ ប៉ុន្តែ​ក្រុម​នេះ​បាន​ចាញ់​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ២-១ កាលពី​ម្សិលមិញ​៕ 


Tag:
 បាល់ទាត់​
  ក្រសួងការពារជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com