អត្ថបទពាណិជ្ជកម្ម
ការប្រគល់​រង្វាន់​ជូន​អតិថិជន​ឈ្នះ​រង្វាន់​ពី កម្មវិធី អ អេ​ច ប៊ី មហា​សំណាង​
29, Dec 2016 , 3:38 pm        
រូបភាព
ដោយ:
​ភ្នំពេញ ៖ ធនាគារ អ អេ​ច ប៊ី ឥ​ណ្តូ​ឆៃ​ណា​លី​មី​ធី​ត ជា​សមាជិក​នៃ​សម្ព័ន្ធ​ធនាគារ អ អេ​ច ប៊ី ដែលជា​ធនាគារ​ធំ លំដាប់​ទី​៤​នៅ​ប្រទេស​ម៉ាឡេស៊ី​។ ធនាគារ អ អេ​ច ប៊ី​បានធ្វើ​ការប្រគល់ រង្វាន់​សរុប​ចំនួន ២៧​រង្វាន់​ទៅកាន់​អតិថិជន​ដែល​បានឈ្នះ​រង្វាន់​ពី​កម្មវិធី អ អេ​ច ប៊ី មហា​សំណាង សម្រាប់​រង្វាន់​ប្រចាំ​ខែកញ្ញា ខែតុលា និង​ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៦​។​

​កម្មវិធី អ អេ​ច ប៊ី មហា​សំណាង មាន​សុពលភាព​ចាប់ពី​ខែសីហា ឆ្នាំ​២០១៦ ដល់​ខែកុម្ភៈ ឆ្នាំ​២០១៧ ហើយ​កម្មវិធី​នេះ​គឺ​ផ្តល់ឱកាស​ជូន​គ្រប់​អតិថិជន​ទាំងចាស់ និង​ថ្មី​ដែលមាន​និង​បើក​គណនី​សន្សំ និង​គណនី​ចរន្ត នៅក្នុង​អំឡុងពេល​នៃ​កម្មវិធី​នេះ​។​អតិថិជន​ដែលមាន​បំណង​ចង់ ចូលរួម​ឈ្នះ​រង្វាន់​ក្នុង​កម្មវិធី​នេះ គឺ​គ្រាន់តែ​បើក​គណនី​ប្រាក់​បញ្ញើ សន្សំ​ឬ​បើក​គណនី​ចរន្ត​ជាមួយ​ប្រាក់​បញ្ញើ​បឋម ១០០​ដុល្លារ​តែប៉ុណ្ណោះ នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​កម្មវិធី​នេះ​។​

​លោក លីម លូ​ង សេង អគ្គនាយក​នៃ​ធនាគារ អ អេ​ច ប៊ី លី​មី​ធី​ត បាន​មានប្រសាសន៍​ក្នុង​កម្មវិធី ប្រគល់​រង្វាន់​នេះ​ផងដែរ ថា « ការប្រគល់​រង្វាន់​នៅថ្ងៃនេះ គឺជា​ការសម្តែង​នូវ​សេចក្តី​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អតិថិជន​ទាំងអស់ ដែល​តែងតែ​គាំទ្រ ក៏ដូចជា​ស្មោះត្រង់​លើ​ការប្រើប្រាស់​សេវា ពី​ធនាគារ​យើងខ្ញុំ​។​



​សម្រាប់​ការប្រគល់​រង្វាន់​នេះ​មានការ​ចូលរួម​ដោយ​ម្ចាស់​រង្វាន់ និង​សមាជិកគ្រួសារ​របស់​ពួកគាត់​ផងដែរ​។​

​ការប្រគល់​រង្វាន់​លើក​ទី​១ នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៦ រួមមាន​២៧​រង្វាន់​សម្រាប់​អ្នកឈ្នះ​រង្វាន់​ចំនួន ២៧​នាក់​។ រង្វាន់​រួមមាន​៖ ម៉ូតូ Kawasaki 125 cc ៣​រង្វាន់ - ទូរស័ព្ទ iPhone 7 ៦​រង្វាន់ - ទូរស័ព្ទ Samsung S7 Edge ៦​រង្វាន់ - ទូរទស្សន៍ Samsung 48 អ៊ីង ៦​រង្វាន់ និង កង់ Cannondale ៦​រង្វាន់​។​

​កម្មវិធី អ អេ​ច ប៊ី មហា​សំណាង និង​បន្ត​រហូតដល់​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៧ ដូ​ច្ចេះ​សម្រាប់​អតិថិជន​ដែល​មិនទាន់​ឈ្នះ​រង្វាន់ ឬ​អតិថិជន​ថ្មី​មានបំណង​ផ្សងសំណាង នៅមាន​ឱកាស​ឈ្នះ​រង្វាន់​ប្រចាំខែ និង​រង្វាន់​ធំ​ចុងក្រោយ​គឺ​រថយន្ត Mazda2 ១​គ្រឿង​។ រង្វាន់​សម្រាប់​ការចាប់​ឆ្នោត​ចុងក្រោយ​នឹង​ប្រព្រឹត្តទៅ​នៅ ខែមីនា ឆ្នាំ​2017 ខាងមុខនេះ​៕

























(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com