ព័ត៍មានសុខភាព
ជំងឺ​គាំងបេះដូង អាច​កា​ពារ​បាន តាម​វិធី​ងាយៗ​ខាងក្រោម​នេះ​
01, Jan 2017 , 12:00 pm        
រូបភាព
ដោយ: ថ្មីៗ
តើ​អ្នក​អាចជួយ​ខ្លួនឯង ឲ្យ​ចៀស​ផុតពី​ជំងឺ​គាំងបេះដូង​បានដែរ​ឬទេ​? ពិតជា​អាច ... គឺ​គ្រាន់តែ​ធ្វើតាម​ការណែនាំ របស់​គ្រូពេទ្យ​ជំនាញ​ខាងក្រោម​នេះ​ប៉ុណ្ណោះ​។​

 
១. ដើរ​
​ការដើរ​ហាត់ប្រាណ​ឲ្យ​បាន​ច្រើន អាច​កាត់បន្ថយ ក៏ដូចជា​ការពារ​ជំងឺ​គាំងបេះដូង​បាន ដូច្នេះ ចូរ​ដើរ​ឲ្យ​បាន​យ៉ាងហោចណាស់ ២ គីឡូម៉ែត្រ​ក្នុង​មួយថ្ងៃ ប៉ុន្តែ ត្រូវ​ឈប់​ភ្លាម បើ​អ្នក​ហត់ ឬ​អស់កម្លាំង​ខ្លាំង​។​
 
២. ទឹក​
​ការ​ញ៉ាំ​ទឹក​គ្រប់គ្រាន់ អាច​ការពារ​ការខ្វះ​ជាតិ​ទឹក និង​ជំងឺ​នេះ​បាន​ផងដែរ​។​
 
៣. ញ៉ាំ​អាហារ​មាន​សុខ​ភាពល្អ​
​អាហារ​មាន​សុខភាព​ល្អ សំដៅ​ទៅលើ​អាហារ​គ្មាន​ជាតិ​ខ្លាញ់ និង​កាឡូរី​ខ្ពស់​។ អ្នក​គួរតែ​ញ៉ាំ​អាហារ ដែល​សំបូរ​ប្រូតេអ៊ីន កាបូ​អ៊ី​ដ្រា​ត កាល់ស្យូម និង​វីតាមីន​ដែល​ចាំបាច់​សម្រាប់​រាងកាយ​។​
 
៤. តម​ការ​ញ៉ាំ​ប្រៃ និង​ខ្លាញ់​
​ត្រូវ​ចាំ​ទុក របស់​ទាំងពីរ​នេះ គឺជា​សត្រូវ​របស់​អ្នក​។​
 
៥. កុំ​ជក់បារី និង​ផឹកស្រា​
​បើ​មិន​ចង់​ឆាប់​ស្លាប់ ត្រូវ​កាត់ផ្តាច់​របស់​ទាំង​ពីរ​នេះ​ឲ្យ​បាន​។​
 
៦. កាត់បន្ថយ​ស្ត្រេ​ស​
​សម្ពាធ​ការងារ និង​គ្រួសារ ពិតជា​គ្រោះថ្នាក់​ណាស់ សម្រាប់​អ្នកមាន​បញ្ហា​បេះដូង ដូច្នេះ អ្នក​គួរតែ​សម្រប​ខ្លួន ហើយ​ព្យាយាម​កាត់បន្ថយ​បញ្ហា​ទាំងនេះ​៕
 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com