ជាតិ
សង្គមជាតិ
ឥណ្ឌា​រៀបចំ​មហោស្រព​វប្បធម៌​តាម​រាជធានី​ខេត្ត​ចំនួន ៣ នៅ​កម្ពុជា​
29, Dec 2016 , 6:19 pm        
រូបភាព
ដោយ: ថ្មីៗ

​ភ្នំពេញ​៖ ​ក្រសួង​វប្បធម៌នៃរដ្ឋាភិបាល​ឥណ្ឌា តាមរយៈ​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​នឹង​រៀបចំ​មហោស្រពវប្បធម៌​ឥណ្ឌា ចាប់ពី​ថ្ងៃទី​១០ ខែមករា រហូតដល់ខែកុម្ភៈ ឆ្នាំ​២០១៧ ខាងមុខ​។ ព្រឹត្តិការណ៍​នឹង​ប្រព្រឹត្តឡើង​ក្នុង​រាជធានី​ភ្នំពេញ ខេត្តសៀមរាប និង​បាត់ដំបង​។​



​មហោស្រព​នេះ មានការ​សម្តែង​របាំ​បុរាណ​រាមាយណៈ របាំ​បុរាណ​កាតាក់​ឥណ្ឌា របាំ​ប្រពៃណី​ម៉ាន​ងារ ពិធីបុណ្យ​ព្រះពុទ្ធសាសនា និង​បុណ្យ​អាហារ ជាដើម​។ ឥណ្ឌា​រៀបចំ​មហោស្រព​ឡើង ក្នុង​គោលបំណង​រឹតចំណង​មិត្តភាព​ជាមួយ​កម្ពុជា និង​សាទរ​ខួប ២៥​ឆ្នាំ នៃ​ទំនាក់ទំនង ការទូត​ឥណ្ឌា និង​អាស៊ាន​ផង​។​

​ពិធី​បើក​ព្រឹត្តិការណ៍​មហោស្រព​ឥណ្ឌា​នឹងធ្វើ​ឡើង នៅ​ល្ងាច​ថ្ងៃទី​១០  ខែមករា ឆ្នាំ​២០១៧ នា​មហោស្រព​ចតុមុខ រាជធានី​ភ្នំពេញ ដោយមាន​ការសម្តែង រាមាយណៈ (​រាម​កេ​រ្តិ៍) សម្តែង​ដោយ​ក្រុម​សិ​ប្បៈ​ល្បីល្បាញ Kalakshetra ផង​។ ពួកគេ​នឹង​សម្តែង​ភាគ​ផ្សេងៗ​គ្នា​នៃ​រឿង​រាម​កេ​រ្តិ៍ នៅ​ថ្ងៃទី​១១ និង​១២ ខែមករា ផងដែរ​។​

​សាធារណជន​អាច​ចូលទស្សនា​មហោស្រព​វប្បធម៌​ឥណ្ឌា​ដោយ​សេរី​៕



Tag:
 ឥណ្ឌា​
  មហោស្រព​
© រក្សាសិទ្ធិដោយ thmeythmey.com