កីឡាជាតិ
ក្រសួងការពារជាតិ​លត់​ក្រុម​លី​ក​លំដាប់​ទី​២​ម៉ាឡេស៊ី ៣-១ ក្នុងជំនួប​មិត្តភាព​នៅ​ស្តា​ត​ចាស់​
30, Dec 2016 , 12:16 pm        
រូបភាព
ដោយ:
 
​ក្រុមបាល់ទាត់​ក្រសួងការពារជាតិ​(​ទ័ព​)​របស់​កម្ពុជា​បាន​យកឈ្នះ​លើ​ក្រុម University Technology Mara មកពី​ម៉ាឡេស៊ី ក្នុង​លទ្ធផល ៣-១ ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​(​ស្តា​ត​ចាស់​) កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែធ្នូ ម្សិលមិញ​។ ជ័យជម្នះ​នេះ​មិន​ត្រឹមតែ​អាច​សងសឹក​ឲ្យ​ក្រុម​រួម​ជាតិ​ប៉ុណ្ណោះ​ទេ តែ​វាសរ​បញ្ជាក់​ឲ្យ​ឃើញថា ក្រសួង​មាន​ធនធាន​គ្រប់គ្រាន់ ដើម្បី​ត្រៀម​ការប្រកួត​ក្របខ័ណ្ឌ​លី​ក​កំពូល​ឆ្នាំ​២០១៧​។​

 
​ក្រុម​ជើងឯក​រង​លី​ក​កំពូល​កម្ពុជា​ឆ្នាំ​២០១៥ ក្រសួងការពារជាតិ​បាន​យកឈ្នះ​ក្រុម​មកពី​លី​កលី​ដាប់​ទី​២​របស់​ម៉ាឡេស៊ី University Technology Mara ៣-១ ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែធ្នូ នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​(​ស្តា​ត​ចាស់​)​។ វា​ជា​បរាជ័យ​លើក​ទី​២​សម្រាប់​ក្រុម​លី​ក​លំដាប់​ទី​២​របស់​ម៉ាឡេស៊ី​មួយ​នេះ បន្ទាប់ពី​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​វេ​ស្ទើ​ន​ភ្នំពេញ ២-០ កាលពីពេល​ថ្មីៗ​កន្លងទៅ​។ 
 
​ជ័យជម្នះ​របស់​ក្រុម​ក្រួ​សួង​ការពារជាតិ​សម្រេច​ដោយ​ខ្សែប្រយុទ្ធ​កូរ៉េខាងជើង Jang Song Hyok និង Choe Myong Ho ម្នាក់​មួយគ្រា​ប់ និង​កីឡាករ ខែ​ក ខេមរិន្ទ មួយ​គ្រាប់​។ ជ័យជម្នះ​នេះ មានន័យថា ក្រុម​ក្រសួងការពារជាតិ​អាច​សងសឹក​ឲ្យ​ក្រុម​កម្ពុជា​ដែល​លេង​នៅ​លី​ក​កំពូល​កម្ពុជា​ដូចគ្នា​គឺ​ភ្នំពេញ​ក្រោ​ន និង​ខេ​ម​បូ​ឌា​ថា​យ​ហ្គឺ​រ​ដែល​បាន​ចាញ់​ក្រុម University Technology Mara កន្លងទៅ​។ ហើយ​វា​បញ្ជាក់​ឲ្យ​ឃើញថា ក្រសួង​ការពារ​មានការ​ត្រៀមខ្លួន​យ៉ាង​ល្អ សម្រាប់​ប្រជែង​ដណ្តើមពាន​រង្វាន់​ជើងឯក​លី​ក​កំពូល​កម្ពុជា​ឆ្នាំ​២០១៧៕    

Tag:
 បាល់ទាត់​
  ក្រសួងការពារជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com