កីឡាជាតិ
ជាតិ
គ្រូ​ក្លិប Lanexang ថា ជ័យជម្នះ​លើ​បឹងកេត​ជា​កាដូ​ពិសេស​សម្រាប់​ប្រជាជន​ឡាវ​
02, Jan 2017 , 3:52 pm        
រូបភាព
លោក Leonardo Vitorino គ្រូបង្វឹក្រុម Lanexang United
លោក Leonardo Vitorino គ្រូបង្វឹក្រុម Lanexang United
ដោយ:
​ក្រុម​ជើងឯក​លី​ក​កំពូល Lanexang United FC របស់​ឡាវ​បាន​យកឈ្នះ​ក្រុម​បឹងកេត​អង្គរ​ក្នុង​លទ្ធផល ៣-០ នា​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Toyota Mekong Club Championship 2016 កាលពី​យប់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៦​។ គ្រូបង្វឹក​ក្រុម​ឡាវ​បានចាត់ទុក​ជ័យជម្នះ​នេះ​ជា​កាដូ​ពិ​សេ​សម្រាប់​ប្រជាជន​ឡាវ​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​។​



​ជ័យជម្នះ ៣-០ របស់​ក្រុម Lanexang United FC លើ​ក្រុម​បឹងកេត​អង្គ​រនា​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Toyota Mekong Club Championship 2016 កាលពី​យប់​ថ្ងៃទី​៣១ ខែធ្នូ ត្រូវបាន លោក Leonardo Vitorino គ្រូ​ប​ង្វឹ​ក្រុម Lanexang United ចាត់ទុកជា​កាពិ​ដូ​ពិសេស​សម្រាប់​ប្រជាជន​ឡាវ​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​។ ការចាត់ទុក​បែបនេះ​ដោយសារ​លោក​យល់ឃើញថា ថ្ងៃទី​៣១ ខែធ្នូ ជា​ថ្ងៃ​ដែល​ប្រជាពលរដ្ឋ​ទូទាំង​ពិភពលោក​ប្រារព្ធ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​។

​ក្រោយ​ទម្លាក់​ក្រុម​បឹងកេត​អង្គរ​នៅ​វគ្គ ១/២ ក្រុម​ជើង​លី​ក​កំពូល​ឡាវ​ឆ្នាំ​២០១៦ Lanexang United FC នឹង​ឡើងទៅ​ជួប​ក្រុម Buriram United របស់​ថៃ ដែល​ក្រុម​គ្រង​ជើងឯក​ពានរង្វាន់ Toyota Mekong Club ឆ្នាំ​២០១៥ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នា​ខែមករា ឆ្នាំ​២០១៧ នេះ​។  

​ចំណែក​ក្រុម​បឹងកេត​អង្គរ​ដែល​ដឹកនាំ​ដោយ លោក ប្រាក់ សុវណ្ណារ៉ា ក្រោយ​ចាញ់​ក្រុម Lanexang United FC ធ្វើ​ឲ្យ​ក្រុម​ជើងឯក​រង​ពានរង្វាន់ Toyota Mekong Club Championship មួយ​នេះ ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ជាមួយ​ប្រាក់រង្វាន់​លើកទឹកចិត្ត​ចំនួន​៣​ម៉ឺន​ដុល្លារ​។​

​គួរ​បញ្ជាក់ថា ជ័យជម្នះ ៣-០ របស់​ក្រុម Lanexang United FC សម្រេច​ដោយ​ខ្សែប្រយុទ្ធ​ជា​ប្រធាន​ក្រុម Soukaphone Vongchiengkham មួយ​គ្រាប់​នៅ​នាទី​៤០ មុន​កីឡាករ Phouthaxang Khochalern សម្រេច​គ្រាប់​ទី​២​នៅ​នាទី​៤៥ បន្ទាប់មក​កីឡាករ Keoviengpphet Lithideth សម្រេច​គ្រាប់​បាល់​ចុងក្រោយ​នៅ​នាទី​៨១​។ ប្រធាន​ក្រុម​របស់ Lanexang United FC បាន​ក្លាយជា​កីឡាករ​លេង​ល្អ​ជាងគេ​ក្នុង​ការប្រកួត​វគ្គ ១/២ ផ្តាច់ព្រ័ត្រ​នេះ​៕


Tag:
 បាល់ទាត់​
  Lanexang United
© រក្សាសិទ្ធិដោយ thmeythmey.com