អន្តរជាតិ
ក្រុម​ឧទ្ទាម​ផ្អាក​ផែនការ​ចូលរួម​ការចរចា​សន្តិភាព​
05, Jan 2017 , 7:39 am        
រូបភាព
ដោយ: VOA
​ក្រុម​ឧទ្ទាម​ស៊ី​រី​និយាយថា ពួកគេ​នឹង​ផ្អាក​ការចរចា​ដើម្បី​ចូលរួម​ការពិភាក្សា​សន្តិភាព​នៅ​ប្រទេស​កា​ហ្សា​ក់​ស្ថាន​នៅ​ចុងខែ​នេះ​ពី​ព្រោះតែ​អ្វីដែល​ពួកគេ​និយាយថា​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី​បាន​រំលោភ​បទ​ឈប់​បាញ់​គ្នា​ម្តង​ហើយ​ម្តងទៀត​។​



​ក្រុម​ឧទ្ទាម​និយម​ផ្លូវកណ្តាល​ចម្រុះ​ភាគច្រើន​គឺ​ក្រុម​កងទ័ព​ស៊ី​រី​សេរី បានចេញ​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​ចន្ទ​ដោយ​និយាយថា «​ពួកគេ​គោរព​បទ​ឈប់​បាញ់​គ្នា​នៅ​ទូទាំងប្រទេស​ស៊ី​រី ក៏ប៉ុន្តែ​របប​អាសាដ​និង​សម្ព័ន្ធមិត្ត​របស់គេ មិនបាន​បញ្ឈប់​ការបាញ់​គ្នា​ហើយ​បានចាប់ផ្តើម​រំលោភ​បទ​ឈប់​បាញ់​គ្នា​យ៉ាងខ្លាំង​និង​ជារឿយៗ​។​

​ក្រុម​ឧទ្ទាម​និយាយថា ការ​រុលទៅមុខ​ដោយ​កងទ័ព​ស៊ី​រី​ជាការ​រំលោភ​បទ​ឈប់​បាញ់​គ្នា​ហើយ​ថា​ពួកគេ​នឹង​ចាត់ទុក​ការឈប់​បាញ់​គ្នា​នេះ​ជា​មោ​ឃៈ​។​

​ប្រទេស​រុស្ស៊ី​និង​តួ​ក​គី​ដែល​កំពុង​រៀបចំ​ការចរចា​សន្តិភាព​នៅក្នុង​ទីក្រុង Astana នៃ​ប្រទេស​កា​ហ្សា​ក់​ស្ថាន មិនទាន់​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​អំពី​សេចក្តីថ្លែងការណ៍​របស់​ពួក​ឧទ្ទាម​ទេ​។​

​បទ​ឈប់​បាញ់​គ្នា​បាន​ចូល​ជា​ធរមាន​កាលពី​ចុង​សប្តាហ៍​មុន​។​ក៏ប៉ុន្តែ ពួក​ឧទ្ទាម​បាន​និយាយថា ពួក​អ្នក​ប្រយុទ្ធ​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី​ហើយនឹង​ក្រុម​សម្ព័ន្ធមិត្ត Hezbollah កំពុង​ខិតខំ​ដណ្តើមយក​តំបន់​ដែល​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​នៅ​ជិត​រដ្ឋធានី​ដា​ម៉ាស​ដែលជា​តំបន់​ផ្គត់ផ្គង់​ទឹក​ទៅ​ឲ្យ​រដ្ឋធានី​។​

​ប្រទេស​រុស្ស៊ី​ដែល​គាំទ្រ​រដ្ឋាភិបាល​អាសាដ ហើយ​ប្រទេស​តួ​ក​គី​ដែល​គាំទ្រ​ពួក​ឧទ្ទាម​បានរៀបចំ​ការចរចា​នេះហើយ​បានធ្វើ​ឲ្យ​មាន​ការឈប់​បាញ់​គ្នា​នៅពេល​បច្ចុប្បន្ននេះ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com