ព័ត៍មានសុខភាព
សុខភាព៖ គន្លឹះ​ងាយៗ​ក្នុងការ​បំបាត់​ស្នាម​ជ្រីវជ្រួញ​
06, Jan 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
 
​តើ​អ្នក​ចង់​បំបាត់​បញ្ហា​ស្នាម​ជ្រីវជ្រួញ​ដែល​កំពុងតែ​កើតឡើង​យ៉ាង​អាណាធិបតេយ្យ​លើ​ស្បែក​ដែរ​ទេ​? ខាងក្រោម​នេះ​គឺជា​គន្លឹះ​មួយចំនួន​តូច​ដែល​ក្រុមការងារ​របស់ www.health.com.kh ៖


 
​ចូរ​ការពារ​ស្បែក​រាល់ថ្ងៃ​ជាមួយនឹង​ឡេ​ការពារ​កម្តៅថ្ងៃ​ប្រភេទ SPF យ៉ាងហោចណាស់​ក៏ ៣០​ដែរ​
​ចូរ​ចៀសវាង​ការ​គេង​អាំង​ថ្ងៃ និង​ប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​យូរៗ​
​ចូរ​លាប​ក្រែ​ម​ផ្តល់​សំណើម​លើ​ស្បែក​ជា​ទៀងទាត់​
​ចូរ​ប្រយ័ត្ន​ចំពោះ​ផលិតផល​ទាំងឡាយ​មុនពេល​ប្រើប្រាស់​វា​លើ​មុខ​។ ចូរ​ប្រើប្រាស់​ផលិតផល​ណា​ដែលមាន​ការណែនាំ​ត្រឹមត្រូវ​ពី​គ្រូពេទ្យ​ជំនាញ​
​ចូរ​ចៀសវាង​ការផលិត​ផល​ណា​ដែល​បង្ក​ការ​រលាក លុះត្រាតែ​មានការ​ណែនាំ​ពី​អ្នកជំនាញ​ខាង​រោគ​សើ​ស្បែក​
​មិនត្រូវ​ប្រើប្រាស់​ផលិតផល​ច្រើនពេក​ទេ តែ​ចូរ​ប្រើ​ផលិតផល​ណាមួយ​ដែលមាន​ប្រសិទ្ធភាព​ឲ្យ​ជាប់ ហើយ​ផលិតផល​ដែល​ថ្លៃ​មិន​ប្រាកដថា​ល្អ​ឡើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com