កីឡាជាតិ
​អូឡាំពិក​អន្តរជាតិ ប្រកាស​ផ្តល់​ពានរង្វាន់ «IOC President’s Trophy» ដល់​សម្តេច ហ៊ុន សែន​
06, Jan 2017 , 2:04 pm        
រូបភាព
ដោយ:
 
 
 ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួលបាន​ពានរង្វាន់​ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ “IOC President’s Trophy”​ពី​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ បន្ទាប់ពី​សម្តេច​បាន​ខិតខំ​ប្រឹងប្រែង ជួយឧបត្ថម្ភ និង​អភិវឌ្ឍន៍​វិស័យ​កីឡា​នៅ​កម្ពុជា និង​ជួយ​គាំទ្រ​ចលនា​អូឡាំពិក​។ ពានរង្វាន់​លំដាប់​ខ្ពស់បំផុត​មួយ​នេះ​នឹង​ប្រគល់ជូន​សម្តេច ហ៊ុន សែន នា​ថ្ងៃទី​២៥ ខែមករា វេលា​ម៉ោង​១៥:៣០​នាទី​នៅ​វិមាន​ស​និ្ត​ភាព​។

 
​យោងតាម​សេចក្តីជូនដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​កាលពី​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០១៧ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ទទួលបាន​ពានរង្វាន់​ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ “IOC President’s Trophy”​ពី​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​។ ការប្រគល់​ជូន​នេះ បន្ទាប់ពី IOC វាយតម្លៃ​ពី​សកម្មភាព​សម្តេច ហ៊ុន សែន លើ​ការខិតខំ​ប្រឹងប្រែង ជួយឧបត្ថម្ភ គាំទ្រ​វិស័យ​កីឡា​នៅ​កម្ពុជា និង​ការគាំទ្រ​ដល់​ច​នា​លា​អូឡាំពិក​។ 
 
​ពានរង្វាន់ “IOC President’s Trophy” នឹង​ប្រគល់ជូន​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ លោក សឺ មៀង (Ser Miang) សមាជិក​ប្រតិបត្តិ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​តំណាង​របស់ លោក​បណ្ឌិត ថូ​ម៉ាស់ បាច់ (Thomas Bach) ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​។ ការប្រគល់​នេះ​ធើ្វ​ឡើង​នៅ​វិមាន​សន្តិភាព​នា​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៥:៣០​នាទី​ខាងមុខនេះ​។ 
 
​សេចក្តីជូនដំណឹង​ដដែល​បានបញ្ជាក់​ទៀតថា​៖«​គណៈកម្មាធិការ​អន្តរជាតិ​បានផ្តល់​ពានរង្វាន់​របស់ខ្លួន​ជាច្រើន​ជា​រៀងរាល់ឆ្នាំ​ដល់​ឥស្សរជន​សំខាន់ៗ ដែល​បាន​ខិតខំ​ប្រឹងប្រែង​លះបង់​អស់​មួយជីវិត​ដើម្បី​កីឡា​។ ប៉ុន្តែ​ពានរង្វាន់​មួយ​នេះ ជា​ពានរង្វាន់​ខ្ពស់បំផុត​របស់ IOC ផ្តល់ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏ដូចជា​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល​»៕ 

Tag:
 ហ៊ុន សែន​
  IOC President’s Trophy
© រក្សាសិទ្ធិដោយ thmeythmey.com