កីឡាជាតិ
លោក ណ​យ ផា​ណា​៖ ពានរង្វាន់ IOC President’s Trophy មានតម្លៃ​ខ្ពស់​ជាងគេ​ក្នុង​ចលនា​អូឡាំពិក​
07, Jan 2017 , 11:43 am        
រូបភាព
ដោយ:
 
​ក្រោយ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​(IOC)​ប្រកាស​ប្រគល់​ពានរង្វាន់​ប្រធាន​គណៈកម្មាធិការ​អន្តរជាតិ​«IOC President’s Trophy» ដល់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទី​៥ ខែមករា​។ ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​ជាតិ​កម្ពុជា បានចាត់ទុក​ពានរង្វាន់​នេះ​មានតម្លៃ​ខ្ពស់ និង​កម្រ​នឹង​ទទួលបាន​។​

 
​លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​បានចាត់ទុក​ពានរង្វាន់ IOC President’ Trophy របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​ទទួលបាន​ពី​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​(IOC) ជា​ពានរង្វាន់​មួយ​ដ៏​មានតម្លៃ និង​កម្រ​ទទួលបាន​។ ពីព្រោះ​លោក​ថា វា​ជា​ពានរង្វាន់​មួយ​ដែលមាន​តម្លៃ​ខ្ពស់​ជាងគេ ក្នុង​ចលនា​អូឡាំពិក ពោលគឺ​ប្រទេស​ដែល​ទទួលបាន​ពានរង្វាន់​នេះ ជា​ប្រទេស​ដែលមាន​ការរីកចម្រើន​ឆាប់រ​ហ័យ​ផ្នែក​វិស័យ​កីឡា​នៅលើ​ឆាក​ជាតិ និង​អន្តរជាតិ​។  
 
លោក ណយ ផាណា នៅខាងឆ្វេង
 
​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​រូបនេះ បាន​វាយតម្លៃ​ខ្ពស់​លើ​ពានរង្វាន់ IOC President’s Trophy នេះ​ថា ជា​ពានរង្វាន់​ដ៏​ឧត្តុង្គឧត្តម និង​ស័ក្តិសម​បំផុត​សម្រាប់​សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា​។  «​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា ពិត​ជាមាន​មោទនភាព​ចំពោះ​ពានរង្វាន់​ដ៏​ឧត្តុង្គឧត្តម​នេះ ព្រោះ​វា​ជា​ពានរង្វាន់​មួយ​ដ៏​ស័ក្តិសម​បំផុត​សម្រាប់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​យកចិត្តទុកដាក់​ខ្ពស់ ឧបត្ថម្ភ​គាំទ្រ​វិស័យ​កីឡា​ជាតិ និង​ចលនា​អូឡាំពិក​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​។ 
 
​គួរ​បញ្ជាក់ថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបាន​គណៈកម្មាធិកា​រ​អូឡាំពិក​អន្តរជាតិ​ប្រកាស​ប្រគល់​ពានរង្វាន់​ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​«IOC President’ Trophy» កាលពី​ថ្ងៃទី​៥ ខែមករា កន្លងទៅ​។ ប៉ុន្តែ​ការប្រគល់​នឹង​ទទួល​ពានរង្វាន់​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៧ នៅ​វិមាន​សន្តិភាព​៕ 





Tag:
 កាយសម្ព័ន្ធ​
  IOC
  ណ​យ ផា​ណា​
© រក្សាសិទ្ធិដោយ thmeythmey.com