កីឡាជាតិ
ក្លិបបឹងកេត​អង្គរ អរគុណ លោក ប្រាក់ សុវណ្ណារ៉ា ក្រោយ​ចែក​​ផ្លូវ​គ្នា​
07, Jan 2017 , 2:40 pm        
រូបភាព
ដោយ:
 
​លោក ប្រាក់ សុវណ្ណារ៉ា លែងជាគ្រូបង្វឹក​ក្រុម​បឹងកេត​អង្គរហើយ ចាប់ពីថ្ងៃនេះ​ទៅ ។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្លិប​បឹងកេត​អង្គរ​ នៅលើទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​នៅ​ថ្ងៃទី​៧ ខែមករា នេះ​។ ប៉ុន្តែ​មិនបាន​បញ្ជាក់​ពី​មូលហេតុ​នោះឡើយ ដោយ​គ្រាន់តែ​បញ្ជាក់ថា ការចែក​ផ្លូវ​នេះ​មានការ​ឯកភាពគ្នា​ទាំងសងខាង​។

​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្លិប​បឹងកេត​អង្គរ​នៅ​ថ្ងៃទី​៧ ខែមករា នេះ ​បាន​បញ្ជាក់ថា លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹក​ក្លិប​បឹងកេត​អង្គរ ឈប់ធ្វើ​ជា​គ្រូបង្វឹក​នៅ​ក្លិប​បឹងកេត​អង្គ​រហើយ​ ចាប់ពីថ្ងៃនេះតទៅ​។ ទោះបីជា​យ៉ាងនេះ​ក្តី​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នេះ មិនបាន​បញ្ជាក់​ពី​មូលហេតុ​នៃការចែកផ្លូវគ្នានេះ​ឡើយ ដោយ​គ្រាន់តែ ល់ើកឡើងថា ចែកផ្លូវគ្នានេះ មានការ​ព្រមព្រៀងគ្នា​ទាំងសងខាង​។ 
 
​ទោះបី​ក្លិប​បឹងកេត​អង្គរ​បញ្ជាក់ថា​ ការចាកចេញ​របស់លោក ប្រាក់ សុវណ្ណារ៉ា មានការ​ឯកភាពគ្នា​ទាំងសងខាង​ក៏ដោយ ប៉ុន្តែ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នេះ​បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖«​ប៉ុន្តែ​ក្លិប​និង​លោកគ្រូ ទទួលស្គាល់​នូវ​លទ្ធផល​មិនសូវ​សមប្រកប​ក្នុង​រយ​:​ពេល​ចុង​ក្រោយនេះ ហើយ​ជឿជាក់ថា ការចែក​ផ្លូវ​គ្នា​នេះ​ធ្វើឡើង​ដើម្បី​ផលចំណេញ​ជា​អតិបរមា​ចំពោះ​ភាគី​ទាំងសងខាង​»​។  
 
​ទំព័រ​ហ្វេ​ស​ប៊ុ​កដ​ដែល ​បាន​សង្កត់ធ្ងន់ថា ការចាកចេញ​ពី​ក្លិប​បឹងកេត​អង្គរ​របស់លោក ប្រាក់ សុវណ្ណារ៉ា គឺមិន​មានការ​ល្អក់កករ​នឹង​គ្នាន​នោះឡើយ​។ ទោះបីជា​ក្លិប​បឹងកេត​បង្ហាញ​ពី​ការ​បែក​គ្នា​រវាង​ក្លិប និង​លោក ប្រាក់ សុវណ្ណារ៉ា ប៉ុន្តែ​ក្លិបនេះ ​ក៏បាន​លើក​ពី​សម្បត្តិ​របស់លោក​ផងដែរ​។​ «​គ្រប់ៗ​គ្នា​នៅ​ក្លិប​បឹងកេត​អង្គរ​សូម​អរគុណ​ដល់​លោកគ្រូ ប្រាក់ សុវណ្ណារ៉ា ចំពោះ​ការរួមចំណែក​យ៉ាងសំខាន់​ក្នុង​ជោគជ័យ​របស់​ក្លិប​អំឡុងពេល​២​រដូវ​កាល​ចុងក្រោយ​នេះ​ដោយ​យើង​បានឈ្នះ​ជើងឯក​លី​ក​កំពូល​កម្ពុជា​ឆ្នាំ​២០១៦ និង​ជើងឯក​រង​ក្នុង​ពានរង្វាន់ Toyota Mekong Club Championship 2015 ដែល​ធ្វើអោយ​លោកគ្រូ​ក្លាយជា​គ្រូ​ជោគជ័យ​បំផុត​ម្នាក់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប​»​។ នេះ​ជាការ​រៀបរាប់​របស់​ក្លិប​បឹងកេត​អង្គរ​៕
 
 

Tag:
 បាល់ទាត់​
  ប្រាក់ សុវណ្ណារ៉ា​
  បឹងកេត​អង្គរ​
  ចែកផ្លូវ​
© រក្សាសិទ្ធិដោយ thmeythmey.com