ពីនេះ ពីនោះ
និយាយ​«​ហ្ស៊ី​ន ឬ​ធ្វើ​មុខ​ហ្ស៊ី​ន​» មានន័យ​យ៉ាងដូចម្តេច​?
21, Jan 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​តាមពិត​ពាក្យ​«​ហ្ស៊ី​ន​»​នេះ គឺជា​ពាក្យ​ដែល​ក្លាយ​មកពី​ពាក្យ​បារាំង​ថា Origine​។ តាម​ការយល់ឃើញ​រប​ស់​ខ្មែរ និង​ដោយ​ផ្អែកលើ​អត្ថន័យ​នៃ​ពាក្យ​នេះ ពលរដ្ឋ​ខ្មែរ​ក៏​នាំគ្នា​ប្រើប្រាស់​ពាក្យ​នេះ​ដោយ​សំដៅលើ​អ្វីមួយ ឬ​នរណាម្នាក់​ដែល​នៅ​ថ្មី បរិសុទ្ធ មិនទាន់មាន​នរណា​ប៉ះពាល់ ឬ​មិនទាន់មាន​នរណា​ប្រើប្រាស់​។ បុរស​នេះ​នៅ ហ្ស៊ី​ន នៅឡើយ មានន័យថា បុរស​នេះ​នៅ​កំ​ឡោះ​សុទ្ធសាធ​។ ម៉ូតូ​នេះ នៅ ហ្ស៊ី​ន មានន័យថា ម៉ូតូ​នេះ​នៅ​ថ្មីស្រឡាង គ្មាន​នរណា​ប្រើប្រាស់​នៅឡើយ​ទេ​។


​ពាក្យ ហ្ស៊ី​ន ដដែល​នេះ​ក៏​ត្រូវបាន​ប្រើប្រាស់​ដោយ​យុវជន​ជំនាន់​ថ្មី ដែល​ភាគច្រើន ច្រើន​និយាយថា​៖«​លោក សុខ និយាយ​ធ្វើ​មុខ ហ្ស៊ី​ន​» មានន័យថា និយាយ​ដោយ​ទឹកមុខ​មិន​លេងសើច ហើយ​រាល់​ការនិយាយ គឺជា​រឿង​ពិតប្រាកដ​។ និយាយ ហ្ស៊ី​ន គឺ​ក៏​មានន័យថា និយាយ​ដោយ​មិន​លេងសើច​ដែរ​។ ហើយ​ពាក្យផ្ទុយ​នឹង​ការនិយាយ ហ្ស៊ី​ន យុវជន​ច្រើន​និយាយថា និយាយ អាយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com