ពីនេះ ពីនោះ
តើ​អាណាព្យាបាល​បារាំង​នៅ​កម្ពុជា បន្សល់​កេរដំណែល​អ្វីខ្លះ​?
21, Jan 2017 , 12:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អាណាព្យាបាល​បារាំង បាន​បន្សល់ទុក​កេរដំណែល និង​ស្នាដៃ​ជាច្រើន​ដល់​កម្ពុជា​ដែលមាន​ជាអាទិ៍​៖



១) រក្សា​ទឹកដី​ខ្មែរ​ឲ្យ​បាន​សេសសល់​គង់វង្ស​រហូត​មកដល់​បច្ចុប្បន្ន​
២) ទាមទារ​យក​ទឹកដី​ខេត្ត​ខ័​ណ្ឌ​ខ្មែរ​ពី​សៀម​មក​ប្រគល់​ឲ្យ​ខ្មែរ​វិញ ក្នុង​គ​.​ស ១៨៨៣,១៨៩៣,១៩០៤,១៩០៧ មាន​ម្លូរ​ព្រៃ កោះកុង ស៊ីសុផុន បាត់ដំបង និង​សៀមរាប​។ 
៣) រៀបចំ​ទឹកដី​សង្គម​ជាតិខ្មែរ ឲ្យ​ក្លាយជា​សង្គម​ទំនើប ដូច​អរិយ​ប្រទេស​នៅ​ប​ស្ចឹ​ម​លោក​។
៤) បណ្តុះបណ្តាល​ផ្នែក​អប់រំ និង​បញ្ញវន្ត​ខ្មែរ​
៥) ចងក្រង​វប្បធម៌​ខ្មែរ ប្រវត្តិសាស្ត្រ​ខ្មែរ និង​លើកស្ទួយ​តម្កើង​ឲ្យ​ពិភពលោក​បាន​ស្គាល់​អ្វី​ដែលជា​អតីតកាល​ដ៏​អស្ចារ្យ​របស់​ខ្មែរ​។ 
៦) ជួសជុល​សាងសង់​ប្រាសាទខ្មែរ​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​បំភ្លេច និង​បោះបង់ចោល​ក្នុងព្រៃ ក្រម​ថ្ម ដែល​ផ្តល់នូវ​មោទនភាព​ដល់​ខ្មែរ​នៅពេល​បច្ចុប្បន្ន និង​អនាគត​។​
៧) ប្រទេស​បារាំង​បានផ្តល់​ឯករាជ្យ​ដល់​កម្ពុជា​ក្នុង​បរិយាកាស​ល្អប្រសើរ មាន​សន្តិសុខ សន្តិភាព គ្មាន​ការ​បង្ហូរឈាម​ដូច​នៅ​ប្រទេស​ផ្សេងៗ​ឯទៀត​។​ល​។​

​ប៉ុន្តែ បើ​ប្រៀបធៀប​ទៅ​ប្រទេស​ផ្សេងទៀត ក្នុង​អតីតកាល​អាណានិគម​បារាំង កម្ពុជា​បានទទួល​សមិទ្ធផល និង​កេរ​មរតក​តិចជាងគេ​។ មិនតែប៉ុណ្ណោះ បារាំង​ក៏បាន​យក​ទឹកដី​ខ្មែរ​មួយចំនួនធំ ទៅ​ឲ្យ​ប្រទេសជិតខាង​កម្ពុជា​ទៅវិញ ក្នុង​គោលបំណង​បម្រើ​នយោបាយ​របស់ខ្លួន​ផងដែរ​។ 

​ប្រភព​៖ «​ដំណើរ​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា​» និពន្ធ​ដោយ បណ្ឌិត រស់ ច​ន្ត្រា​បុត្រ   


Tag:
 រស់ ច​ន្ត្រា​បុត្រ​
 ​ ប្រវត្តិសាស្ត្រ​
  ​បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com