កីឡាជាតិ
ជាតិ
Soccer League៖ អាណាចក្រ​បៃតង និង​ឆ​ន្ទះ​កីឡា​ប្រជែង​លេខ​៣ មុន កំចាយមារ និង​ពោធិ៍​សែន​ជ័យ​ដណ្តើម​យកពាន
25, Jan 2017 , 9:19 am        
រូបភាព
ដោយ:
ក្រោយ​យកឈ្នះ​គូប្រកួត​រៀងៗ​ខ្លួន​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្រុមបាល់ទាត់​ស​.​ស​.​យ​.​ក​ស្រុក​កំចាយមារ​នឹង​ជួប​ប្រកួត​ជាមួយ​ក្រុម​សាលាខ័ណ្ឌ​ពោធិ៍​សែន​ជ័យ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ Soccer League ប្រចាំឆ្នាំ​២០១៦​។ ការប្រកួត​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៦ ខែមករា នៅ​ពហុ​កីឡដ្ឋាន​ជាតិ ខណៈ​ប្រកួត​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ​៣​រវាង​អាណាចក្រ​បៃតង និង​ឆ​ន្ទះ​កីឡា ធ្វើ​នៅ​ថ្ងៃទី​២៥ ខែមករា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដូចគ្នា​។



​ក្រោយ​យកឈ្នះ​ក្រុម​ឆ​ន្ទះ​កីឡា ១-០ នៅក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃទី​២៣ ខែមករា ក្រុម​ស​.​ស​.​យ​.​កក​ស្រុក​កំចាយមារ នឹង​ជួប​ជាមួយ​សាលាខ័ណ្ឌ​ពោធិ៍​សែន​ជ័យ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ដណ្តើម​ជើងឯក​ពានរង្វាន់ Soccer League ប្រចាំឆ្នាំ​២០១៦​។ គួររំលឹកថា ក្រុមបាល់ទាត់​សាលាខ័ណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​លត់​ក្រុម​ការពារ​ជើងឯក​អាណាចក្រ​បៃតង ២-០ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃទី​២២ ខែមករា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។

​ចំណែក​ក្រុម​ដែល​ចាញ់​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ អាណាចក្រ​បៃតង​ដែលជា​ក្រុម​ជា​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ឆន្ទៈ​កីឡា ដើម្បី​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣ នា​ថ្ងៃទី​២៥ ខែមករា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី​២៦ ខែមករា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដូចគ្នា​។

​នៅ​ថ្ងៃ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នេះដែរ ក៏មាន​ការប្រកួត​បាល់​ទាត់ ដើម្បី​ប្រមូល​មូលនិធិ​ជួយ​ដល់​មន្ទីរ​ពេ​ទ្រ​គន្ធបុប្ផា​ផងដែរ​។ ការប្រកួត​នេះ​ដោយមាន​ការចូលរួម​ពី​សំណាក់​តារា​សម្តែង​ល្បីៗ និង​ក្រុម​កីឡាករ​បាល់ទាត់​រប​ស់​កម្ពុជា​ដូចជា​នាយ​ក្រឹម​, នាយ​ពែ​កមី​, នាយ​គ្រឿន​, ប្រាក់ មុន្នី​ឧ​ត្ត​ម​, ចាន់ វ​ឌ្ឈ​នា​កា​, ឈិន ឈឿន និង ស៊ូ យ៉ា​ទី ជាដើម​៕  


Tag:
 ​បាល់ទាត់​
  Soccer League 2016
© រក្សាសិទ្ធិដោយ thmeythmey.com