កីឡាជាតិ
ជាតិ
បី​ប្រកួត​ក្នុង​ពាន​សម្តេច ហ៊ុន សែន នា​ថ្ងៃនេះ ខណៈ​តាកែវ​ឡើងទៅ​វគ្គ​បន្ត​ក្រោយ​កំពង់ស្ពឺ​ដកខ្លួន​
25, Jan 2017 , 11:35 am        
រូបភាព
ដោយ:
​ក្រុម​ចំនួន​៦ ត្រូវ​ប្រជែង​គ្នា​ក្នុង​សប្តាហ៍​ទី​២​ដំណាក់កាល​ទី​១​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន នៅ​ថ្ងៃទី​២៥ ខែមករា នេះ ក្នុងនោះ ខេត្តព្រៃវែង​ជួប​ម្ចាស់ផ្ទះ​ខេត្ត​ត្បូងឃ្មុំ ម្ចាស់ផ្ទះ​បាត់ដំបង​ស្វាគមន៍​ខេត្ត​ប៉ៃលិន និង​ខេត្តស្ទឹងត្រែង​ធ្វើដំណើរ​ទៅ​ជួប​ម្ចាស់ផ្ទះ​ខេត្ត​មណ្ឌល​គី​រី​។ ចំណែក​ខេត្តតាកែវ​ឡើងទៅ​ឈរ​ចាំ​នៅ​ដំណាក់កាល​ទី​២​តំណាង​ពូ​ល A ក្រោយ​ខេត្តកំពង់ស្ពឺ​សុំ​ដកខ្លួន​។



​ក្រុម​ខេត្តព្រៃវែង​ក្រោយ​លត់​ខេត្តកណ្តាល ៧-៣ ដើម្បី​ឈរ​កំពូល​តារាង​ប្រចាំ​ពូ​ល B កាលពី​សប្តាហ៍​ទី​១ ត្រូវ​បន្ត​ប្រជែង​ជាមួយ​ម្ចាស់ផ្ទះ​ខេត្ត​ត្បូងឃ្មុំ នា​វេលា​ម៉ោង​៣:៣០​នាទី​រសៀល​ថ្ងៃទី​២៥ ខែមករា​។ រីឯ​ម្ចាស់​ខេត្តបាត់ដំបង​ត្រូវ​ទទួល​ស្វាគមន៍​ខេត្ត​ប៉ៃលិន​ក្នុង​ពូ​ល D នា​វេលា​ម៉ោង​៣:០០​នាទី​រសៀល ស្របពេល​ខេត្តស្ទឹងត្រែង​ធ្វើដំណើរ​ទៅ​ជួប​ម្ចាស់ផ្ទះ​ខេត្ត​មណ្ឌល​គី​រី ក្នុង​ពូ​ល F នា​វេលា​ម៉ោង​៣​រសៀល​នេះ​។ 

​ដោយឡែក​ពូ​ល A ដែល​មានតែ​ពីរ​ក្រុម គឺ​ខេត្តកំពង់ស្ពឺ និង​ខេត្តតាកែវ ក្រោយ​ខេត្តកំពង់ស្ពឺ​សុំ​ដកខ្លួន​ធ្វើឡើង​ខេត្តតាកែវ​ឡើងទៅ​ឈរ​ចាំ​ក្នុង​ដំណាក់​ទី​២​នៃ​វគ្គ​ជម្រុះ​តាម​ពូ​ល​ដោយ​ស្វ័យប្រវត្តិ ដូច​ខេត្តកំពត​ដែលមាន​តែមួយ​ក្រុម​តំណាង​ឲ្យ​ពូ​ល E៕ 

​ការប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៧
- ម៉ោង​៣:៣០​នាទី​៖ ខេត្តព្រៃវែង ជួប ខេត្ត​ត្បូងឃ្មុំ នៅ​កីឡដ្ឋាន​ខេត្ត​ត្បូងឃ្មុំ
- ម៉ោង​៣:០០​នាទី​៖ ខេត្តបាត់ដំបង ជួប ខេត្ត​ប៉ៃលិន នៅ​កីឡដ្ឋាន​ខេត្តបាត់ដំបង​
- ម៉ោង​៣:០០​នាទី​៖ ខេត្ត​មណ្ឌល​គី​រី ជួប ខេត្តស្ទឹងត្រែង នៅ​កីឡដ្ឋាន​ខេត្តបាត់ដំបង


Tag:
 បាល់ទាត់​
  Hun Sen Cup 2017
© រក្សាសិទ្ធិដោយ thmeythmey.com