កីឡាជាតិ
ជាតិ
កីឡាការិនី Samontha ក្មួយ​របស់ កែវ រំ​ចង់ ចាញ់​ថៃ​ក្នុងជំនួប​ដែល​គិតថា​សំខាន់​ក្នុង​ជីវិត​
26, Jan 2017 , 8:59 am        
រូបភាព
ដោយ:
​កីឡាការិនី​កូនកាត់​ខ្មែរ​-​អាមេរិក Samontha Stephenson ដែល​ត្រូវជា​ក្មួយ​របស់​កីឡាករ កែវ រំ​ចង់ បាន​ប្រកួត​ចាញ់​កីឡាការិនី​ថៃ ដោយ​ពិន្ទុ​កាលពី​យប់​ថ្ងៃទី​២៤ ខែមករា នៅ​ខេត្ត​ឈៀង​ម៉ៃ​ប្រទេស​ថៃ​។ ការ​ចាញ់​នេះ​បានធ្វើ​ឲ្យ Samontha ខកបំណង​ដែល​ខ្លួន​បាន​ប៉ង​មុន​ថ្ងៃ​ឡើង​ប្រកួត​។



​ក្រោយ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​៣​ទឹក​ពេញ​កីឡាការិនី​កូនកាត់​ខ្មែរ​-​អាមេរិក Samontha ដែលជា​ក្មួយ​របស់​កីឡាករ​ជើង​ខ្លាំង កែវ រំ​ចង់ ត្រូវបាន​អាជ្ញាកណ្តាល​ថៃ​កាត់ក្តី​ឲ្យចាញ់​កីឡាការិនី​ថៃ Farmongkol Petcharern ដោយ​ពិន្ទុ​។ ការបរាជ័យ​នេះ​ក្នុងជំនួប​កាលពី​យប់​ថ្ងៃទី​២៤ ខែមករា នៅ​ខេត្ត​ឈៀង​ម៉ៃ​ប្រទេស​ថៃ​។

​ក្នុងជំនួប​រវាង​កីឡាការិនី​ដែលមាន​ម្តាយ​ជា​ខ្មែរ​ឪពុក​ជា​ជនជាតិ​អាមេរិក Samontha និង​កីឡាការិនី​ថៃ គេ​ឃើញ​កីឡា​ជើង​ខ្លាំង​របស់​កម្ពុជា កែវ រំ​ចង់ ជា​អ្នក​ឲ្យ​ទឹក​កីឡាការិនី Samontha ជំនួប​មួយ​នេះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ រំ​ចង់ ក៏​ជា​អ្នក​បង្វឹក សាម៉ុន​ថា មុន​ការប្រកួត​នៅ​ប្រទេស​ថៃ​ផងដែរ​។

​ការបរាជ័យ​នេះ​ហាក់ដូច​ធ្វើ​ឲ្យ Samontha ខកបំណង​ដែល​ខ្លួន​បាន​ប៉ង​មុនពេល​ប្រកួត ព្រោះ​រូបគេ​បាន​ចាត់​ជំនួប​នេះ​ជា​ជំនួប​មួយ​ដ៏​សំខាន់​ក្នុង​ជីវិត​របស់គេ​។​«​ខ្ញុំ​គិតថា នេះ​ជាការ​ប្រកួត​មួយ​ដ៏​សំខាន់​ក្នុង​ជីវិត​របស់ខ្ញុំ ការប្រកួត​នេះ​ខ្ញុំ​សូម​ផ្ញើជូន​ម្តាយ​របស់ខ្ញុំ គ្រូបង្វឹក​របស់ខ្ញុំ ជាពិសេស​ពូ កែវ រំ​ចង់ ដែល​បាន​មកជួយ​មើល​ការហ្វឹកហាត់​របស់ខ្ញុំ​ដល់​ប្រទេស​ថៃ ហើយ​មួយទៀត​សូម​អរគុណ​ទស្សនិកជន​នៅ​ស្រុក​ខ្មែរ​ដែល​គាំទ្រ​ខ្ញុំ​»​។ នេះ​ជា​សំដី​របស់ សាម៉ុន​ថា មុន​ការប្រកួត​មកដល់​។    

​កីឡាការិនី​វ័យ​១៤​ឆ្នាំ​រូបនេះ​បាន​បញ្ជាក់ថា រូបនាង​បានធ្វើការ​ហ្វឹកហាត់​យ៉ាងខ្លាំង​ដើម្បី​ត្រៀម​ការប្រកួត​មួយ​នេះ ដោយ​ហ្វឹកហាត់​៥​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ហើយ​ក្នុង​មួយថ្ងៃ​នាង​រត់​៣០​នាទី​ដើម្បី​យក​កម្លាំង​។ នេះ​ជា​បរាជ័យ​លើក​ទី​២​ហើយ​របស់ Samontha ក្នុងជំនួប​១០​លើក​៕


Tag:
 ​ប្រដាល់​
  សាម៉ុន​ថា​
  កែវ រំ​ចង់
© រក្សាសិទ្ធិដោយ thmeythmey.com