កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន ថា ពានរង្វាន់ IOC President’s Trophy គឺជា​ចលករ​អភិវឌ្ឍន៍​កីឡា​នៅ​កម្ពុជា
25, Jan 2017 , 6:15 pm        
រូបភាព
ដោយ:
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រំពឹងថា​ពានរង្វាន់ IOC President’s Trophy របស់​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​(IOC)​នឹង​ក្លាយជា​ចលករ​មួយ​ដ៏​សំខាន់​ក្នុងការ​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​នាពេល​អនាគត​។ សម្តេច​នាយ​រដ្ឋមន្ត្រី ហ៊ុន សែន ទទួល​ពានរង្វាន់ IOC President’s Trophy ដែល​ប្រគល់​ដោយ​លោក សឺ មៀង (Ser Miang) សមាជិក​ប្រតិបត្តិ IOC នៅ​វិមាន​សន្តិភាព ។​



​ថ្លែង​នៅក្នុង​ពិធី​ទទួល​ពានរង្វាន់ IOC នៅ​ថ្ងៃទី​២៥ ខែមករា​នេះ​សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា ចាត់ទុក ពានរង្វាន់ IOC President’s Trophy នេះ គឺជា​មោទកភាព​ថ្មី​មួយ​សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​កីឡាករ​កីឡាការិនី​កម្ពុជា​។ ហើយ​វា​ក៏​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​សម្រាប់​កម្ពុជា​ទាំងមូល​ផងដែរ​។

​គួរ​បញ្ជាក់ថា ក្រោយ​ទទួលបាន​ពានរង្វាន់ IOC President’s Trophy ពី​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​នេះ សម្តេច ហ៊ុន សែន បានដាក់​ចេញ​នូវ​វិធានការ​ចំនួន​៣​ចំណុច ទី​១​ការសម្រេច​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ទី​២​ការកសាង​អគារ NOCC ជូន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ទី​៣​ការសាងសង់​ពហុ​កីឡដ្ឋាន​មរតក​តោ​ជោ ដោយ​ប្រគល់​ឲ្យ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​កាន់កាប់​៕





Tag:
 IOC President’s Trophy
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com